មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

រឿងពស់កេងកង

កាលពីព្រេងនាយនៅលើដីយើងនេះគ្រប់ស្រុកទាំងអស់មិនមានពស់ពិស និង ពស់ឥតពិសទេ មានតែពស់កេងកង។ មាននិទានថា កាលពីដើមឡើយមានមនុស្សពីនាក់ប្តីប្រពន្ធ។ ប្រពន្ធឈ្មោះនាងនី មានកូនស្រីមួយ ឈ្មោះនាងអេត។ ប្តីនោះទៅជួញអង្កាំបាត់ជាយូរអងែ្វង។ ថៃ្ងមួយអស់បងប្អូនជិតខាងគេបបួលគ្នាទៅរកអុស ឯនាងនីលឺគេបបួលគ្នា​ក៏ទៅជាមួយនឹងគេដែរ យកនាងអេតជាកូនទៅជាមួយផង។ លីដឹងចូលទៅក្នុងព្រៃ បានឃើញអុសមួយធំ នាងនីយកដឹងពុសអុស។ លុះពុសយូរបន្តិចទៅដឺងក៏រង្គោះធ្លាក់ទៅក្នុងរន្ធពស់។ នាងនីមើលទៅឃើញដឹងថារន្ធពស់កេងកងក៏និយាយនឹងពស់នោះឲ្យហុចដឹងឲ្យ។
ឯពស់កេងកងឆ្លើយឡើងថា «អើ! បើនាងឯងដោយអញធ្វើជាប្រពន្ធអញ ទើបអញឲ្យដឹង បើនាងឯងមិនដោយអញធ្វើជា ប្រពន្ធអញនោះ អញមិនឲ្យដឹងទេ»។ នាងនីលឺពស់កេងកងថាដូចេ្នះហើយ ហេតុតែជាស្រីខូចក៏ព្រម ទទួលថា «អើ! លែងតែអ្នកឯងឲ្យដឹងមកចុះចាំល្ងាចឲ្យមេអេតមកហៅ»។ ពស់កេងកងលឺនាងនីថាដូច្នោះ ក៏ឲ្យដឹងមក។ នាងនីផ្តាំថា «ដល់ល្ងាចសឹមឲ្យមេអេតមកហៅ»។ ហើយនាងនីក៏ទូល​អុសទៅផ្ទះ ជាមួយនាងអេត។ លុះដល់ព្រលប់នាងនីក៏ប្រើនាងអេតជាកូនទៅហៅពស់កេងកង។ នាងអេតទៅដល់រន្ធពស់ឆ្លើយថា «ពស់កេងកង! ៗ នាងនីឲ្យហៅ»។ ឯពស់កេងកងលឺហើយចេញមក។ នាងអេតឃើញពស់ក៏ភ័យព្រឺស្ញើបអស់ទាំងខ្លួន ប៉ុនែ្តខ្លាចម្តាយព្រោះម្តាយប្រើមកក៏ខំសង្កត់ចិត្តនាំពស់ទៅផ្ទះ។ ពស់នោះ ធំណាស់លូនទៅលើស្មៅបាក់រាបអស់។ ដល់ផ្ទះហើយក៏ឡើងទៅដេកជាមួយនឹងនាងនី។ នាងនីនិយាយនឹងពស់កេងកងថា «ខ្ញុំមានប្តី ឥឡូវនេះគាត់ទៅជួញអង្កាំពីរបីឆ្នាំមកម្តងៗ»។ ពស់កេងកងសួរថា «ប្តីនាង ឯងនៅប៉ុន្មានខែប៉ុន្មានថៃ្ងទៀតទើបមកដល់? » នាងនីឆ្លើយថា »មិនដឹងជាប៉ុន្មានខែ ប៉ុន្មានថៃ្ង ទៀតមកដល់ទេ»។ ពស់កេងកងលានាងនីទៅរូងវិញ នាងផ្តាំថា «បើប្តីខ្ញុំមក ខ្ញុំមិនឲ្យមេអេតទៅហៅទេ អ្នកកុំមក។ បើប្តីខ្ញុំមិនទាន់មកនោះខ្ញុំប្រើមេអេតឲ្យទៅហៅអ្នកសឹមអ្នកមក»។
ពស់កេងកងក៏ទៅរូងវិញទៅ។ រាល់តែល្ងាចនាងនី​ប្រើមេអេតឲ្យទៅហៅពស់កេងកង។ នាងអេតខ្លាចម្តាយក៏ទៅតាមពាក្យម្តាយប្រើ ប៉ុនែ្តក្នុងចិត្តខ្លាចពស់នោះណាស់ ដ្បិតពស់នោះធំហើយវែងផង មួយទៀតខឹងក្នុងចិត្តដ្បិតម្តាយ សាហាយនឹងពស់។ នាងអេតទៅដល់មាត់រូងហៅថា «ពស់កេងកង! ៗ នាងនីឲ្យហៅ» ។ ពស់កេងកង លឺក៏លូនចេញមកហើយឆ្លើយថា »អេតអើយអេត! បើអញទៅ ឱពុកអេតនឹងកាត់អញដាច់ »។

មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៤០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
នាងអេត ឆ្លើយថា «ឱពុកអញទៅជួញអង្កាំពីរ-បីឆ្នាំមិនទាន់មកដល់»។ ពស់កេងកងបានលឺនាងអេតប្រាប់ដូច្នោះ ក៏លូនចេញពីរន្ធមក ហើយចេះតែទៅរាល់ថៃ្ង។ នាងនីសាហាយពស់កេងកងទាល់តែផើម។ ដល់យូរបនិ្តចទៅ ប្តីនាងនីមកពីជួញអង្កាំវិញឃើញនាងនីពោះធំក៏នឹកសង្ស័យ ក៏សួរនាងអេតជាកូន។ នាងអេត ប្រាប់ឱពុកថា «ម៉ែគាត់សាហាយនឹងពស់កេងកង។ តែវេលាព្រលប់កាលណាឲ្យតែខ្ញុំទៅហៅរាល់ថៃ្ង»។ ឪពុកលឺនាងអេតប្រាប់ដូច្នោះ ក៏និយាយនាងអេតថា «ដល់ល្ងាចហងឯងទៅហៅពស់នោះមកទៀត អញកាប់វា នៅមាត់ទ្វារ ហើយហងឯងកុំឲ្យម្តាយហងឯងដឹង»។ ឯនាងអេតលុះដល់ព្រលប់ក៏ទៅហៅពស់កេងកងថា »ពស់កេងកង! ៗ នាងនីឲ្យហៅ»។ ពស់កេងកងលឺហើយឆ្លើយថា »អេតអើយអេត! បើអញទៅ ឪពុកអេតនៅកាត់កអញដាច់»។ នាងអេតឆ្លើយថា «ឱពុកអញទៅជួញអង្កាំពីរ-បីឆ្នាំមិនទាន់មកដល់»។

សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
ពស់កេងកងលឺនាងអេតប្រាប់ដូច្នោះ ស្មានថាឪពុក​មិនទាន់​មក​ពីជួញអង្កាំមែន ក៏ទៅដូចសព្វដង។ ឯឪពុក នាងអេតកាន់ដាវពួននៅមាត់ទ្វារចាំកាប់។ ពស់កេងកងលូនចូលមាត់ទ្វារបន្តិច ឪពុកនាងអេតកាត់ដាច់ ហើយកាត់មួយកំណាត់ខាងកន្ទុយយកទៅដាក់លើស្កាក មួយកំណាត់ខាងក្បាលយកទៅដាក់លើមែកពុទ្រា ឯកណ្តាលខ្លួនឲ្យនាងអេតយកទៅពន្លួះពន្លាត់សែ្បកចោល ហើយផ្តាំនាងអេតថា «កុំឲ្យម្តាយហងដឹង តែត្រូវទុកសាច់ស្លឲ្យម្តាយហងឯងស៊ី»។

មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ឪពុកនាងអេតក៏លាងឈាមពស់ជ្រះអស់មិនឲ្យមានសល់។ ឯនាងនីពុំបានដឹងថាប្តីកាប់ពស់ជាសាហាយស្លាប់ទេ ព្រោះពេលនោះនាងនីមិននៅ ទៅសួរបងប្អូននៅផ្ទះឆ្ងាយ។ លុះព្រឹកឡើងនាងអេតយកសាច់ពស់ទុកឲ្យនាងនីជាម្តាយស៊ី។ នាងនីឃើញសម្លខ្លាញ់រលើបទាំងចានឆ្នាំង ក៏សួរនាងអេតថា «បានសាច់អ្វីស្លអេត?» នាងអេតប្រាប់ថា «សាច់ជ្រូក»។ នាងនីនឹកគិតស្មានថា សាច់ជ្រូកមែនក៏ដួសសម្លយកមកស៊ីបាយ។ កាលនាងអេត​ដួសសម្លយកមកឲ្យនាងនីជាម្តាយស៊ី មានកែ្អកមួយវាឃើញក្បាលពស់ដាក់លើមែកពុទ្រា វាចង់ស៊ីសាច់ពស់ វាបូលថា «ក៏ឡូវៗកេ្លមក្លមលេចសាច់់ប្តីឯង នាងនីកំពុងតែស៊ីបាយលឺកែ្អកបូល ដូច្នោះក៏មើលទៅលើដើមពុទ្រាឃើញក្បាលពស់កេងកងលើមែក ហើយនាងនីនឹកអាណិតស្រក់ទឹកភែ្នក តែនាងនីពុំហ៊ាននយំ ព្រោះខ្លាចប្តីដែលអង្គុយស៊ីបាយជាមួយគ្នា។
ប្តីឃើញនាងនីស្រក់ទឺកភែ្នកក៏សួរថា «ហេតុមេ្តចបានជាស្រក់ទឹកភែ្នក?»។ នាងនីឆ្លើយថា «ស៊ីបាយក្តៅសម្លក្តៅរលឹកកូនចៅរលោងទឹកភែ្នក»។ ឯកែ្អកនោះចេះតែបូល »ក៏ឡូវៗ ក៏កេ្លមក្លមលេបសាច់ប្តីឯង ក្បាលដាក់លើមែកពុទ្រា កន្ទុយដាក់លើ ស្កាក»។ នាងនីមើលទៅលើស្កាកឃើញកន្ទុយពស់កេងកងនៅទីនោះ ឯប្តីនាងនីដឹងថា ប្រពន្ធសាហាយ នឹងពស់កេងកងពិតប្រាកដក៏នឹកក្នុងចិត្តខឹងចង់សម្លាប់នាងនី ប៉ុនែ្តធើ្វមិនឲ្យនាងនីដឹងខ្លួន។ ដល់នាងនីផើម ចាស់ផៃ្ទជិតនិងសំរាល ប្តីបបួលទៅកក់សក់នៅមាត់បឹង។ លុះដើរទៅដល់មាត់បឹងប្រាប់ប្រពន្ធថា «ទៅទៀត ឲ្យឆ្ងាយពីស្រុកគេយើងនិងកក់សក់លេងឲ្យសប្បាយតែពីរនាក់ម្តង»។
នាងនីមិនដឹងខ្លួនថាប្តីគិតសម្លាប់ខ្លួន ស្មានថាប្តីនាំទៅកក់សក់មែន ក៏ដើរចូលទៅក្នុងព្រៃឆ្ងាយទៅ។ លុះឃើញកំពុងមួយរាបស្អាតវាលល្អ ប្តី ប្រាប់ប្រពន្ធថា «កំពង់នេះរាបសប្បាយយើងឈប់កក់សក់នៅនេះចុះ»។ ឯនាងនីមិនដឹងថាប្តី គិតសំលាប់ខ្លួន ក៏អង្គុយកក់សក់នៅមាត់ច្រាំង។ ប្តីនោះក៏ហូតដាវកាប់នាងពីក្រោយខ្នងមិនឲ្យដឹងខ្លួន ដាច់ពាក់កណ្តាល ខ្លួនស្លាប់ទៅ។ ពេលនោះឃើញសុទ្ធតែជាកូនពោះលូនចេញពីពោះនាងនីមក។ ប្តីនាងនីក៏កាប់កូនពស់ នឹងដាវខ្លះកាប់មិនទាន់ក៏លូនចូលទៅក្នុងក្រហែងដី ខ្លះមុជក្នុងទឹក ខ្លះលូនចូលក្នុងព្រៃ ព្រោះហេតុនេះ បានជាមានពស់ច្រើនបែបច្រើនយ៉ាងមកដល់ឥឡូវនេះ។
រឿងពស់កេងកង រឿងពស់កេងកង Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 8:08:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.