មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

រថយន្តលឿនពេក ព្រលះសំយ៉ាបផ្ទះអ្នកភូមិបួនល្វែង រួចបើករត់ចូលក្នុងបូរីរិទ្ធិ ត្រូវសមត្ថកិច្ចចាប់បានមកវិញ

ភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹងស្រា បើកស៊េរីទំនើបម៉ាស្តារស្លាកលេខ ខេមរភូមិន្ទ មួយគ្រឿង បានរេចង្កូតទៅបុករះសំយ៉ាបផ្ទះអ្នកភូមិបួនល្វែង បណ្តាលឲ្យខូចខាតយ៉ាងដំណំ ហើយព្យាយាមបើករត់ចូលចតមុខផ្ទះ ក្នុងបូរីរិទ្ធិ ត្រូវបានសមត្ថកិច្ចដេញចាប់បានយកមកដោះស្រាយគ្នាវិញ។

មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៤០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១១​ នឹង ១០នាទីយប់ ថ្ងៃទី ១ ខែ កុម្ភៈ ឆ្នាំ ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវ ១៨០០ ក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។

សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់សង្ស័យស្រវឹងស្រា បើករថយន្តមួយគ្រឿង ម៉ាកម៉ាស្តារ ពណ៌ស ពាក់ស្លាកលេខ ខេមរភូមិន្ទ 01-2-8499 ធ្វើដំណើរក្នុងល្បឿនលឿនដូចហោះ ទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតទៅខាងឆ្វេងដៃ ជ្រុលទៅបុករះសំយ៉ាងផ្អ្នកភូមិបួនល្វែងបណ្តាលខូចខាតយ៉ាងដំណំ និងបែកក្បឿងដែកប្រក់លើដំបូលសំយ៉ាបបែករាយពេញផ្លូវ ហើយរថយន្តបង្កមិនឈប់ទទួលខុសត្រូវនោះទេ បានព្យាយាមបើករត់មកឈប់ចតមុខផ្ទះលខ B58 ក្នុងបូរីរិទ្ធិ ម្ចាស់ចូលផ្ទះបាត់ ត្រូវបានសមត្ថកិច្ចដេញចាប់បានយកមកដោះស្រាយគ្នាវិញ។

មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ក្រោយកើតហតុ គេឃើញមានតំណាងខាងម្ចាស់រថយន្ត បង្ក ចេញមុខមកដោះស្រាយជំនួស បន្ទាប់មកសមត្ថកិច្ចបានជូនខាងតំណាងមកកន្លែងកើតហេតុ ដើម្បីសម្របសម្រួលគ្នាជាមួយខាងភាគីម្ចាស់ផ្ទះ ដោយខាងភាគីបង្កសុខចិត្តធ្វើសំយ៉ាបថ្មីទាំងបួនល្វែងឲ្យវិញ ដើម្បីចញ្ចប់រឿងនៅកន្លែងកើតហេតុ៕
រថយន្តលឿនពេក ព្រលះសំយ៉ាបផ្ទះអ្នកភូមិបួនល្វែង រួចបើករត់ចូលក្នុងបូរីរិទ្ធិ ត្រូវសមត្ថកិច្ចចាប់បានមកវិញ រថយន្តលឿនពេក ព្រលះសំយ៉ាបផ្ទះអ្នកភូមិបួនល្វែង រួចបើករត់ចូលក្នុងបូរីរិទ្ធិ ត្រូវសមត្ថកិច្ចចាប់បានមកវិញ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:42:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.