មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ជិះម៉ូតូលឿនពេក ជ្រុលទៅបុកខឿនផ្លូវ ដួលទៅបោកនឹងបង្គោល ស្លាកសញ្ញាចរាចរណ៍បែកក្បាលស្លាប់មួយរំពេច

ភ្នំពេញ៖ បុរសវ័យជាង ៣០ ឆ្នាំម្នាក់ ជិះម៉ូតូលឿនពេក រេចង្កូតហោះទៅបុកខឿនផ្លូវដួលទៅបោកនិឹងបង្គោលស្លាកសញ្ញាចរាចរណ៍ តាមចិញ្ចើមផ្លូវពេញទំហឹង បណ្តាលអោយបែកក្បាលស្លាប់នៅកន្លែងកើងហេតុយ៉ាងអាណោចអាធ័ម កាពីវេលាម៉ោង ១ នឹង ២០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ៤ ខែ មីនា ឆ្នាំ ២០១៩ ស្ថិតនៅចំណុចរង្វង់មូលកួចកាណុង តាមបណ្តោយផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៤០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ជនរងគ្រោះ(ស្លាប់)មិនស្គាល់អត្តសញ្ញាណនៅឡើយទេ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿង ម៉ាកឌ្រីមសង់ ស៊េរី ០១៩ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1HF-8091 តាមបណ្តោយផ្លូវព្រះមុនីវង្ស ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន លុះមកដល់កើតហេតុខាងលើ បានបត់ស្តាំដៃបំរុងជិះឡើងលើស្ពានជ្រោងចង្វារ បានរេចង្កូតទៅបុកខឿនផ្លូវដួលទៅបោកក្បាលនឹងបង្គោលស្លាកសញ្ញាចរាចរណ៍ តាមចិញ្ចើមផ្លូវពេញទំហឹង បណ្តាលអោយស្លាប់នៅកន្លែងយ៉ាងអាណោចអាធ័ម។

សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានទំនាក់ទំនងទៅសមត្ថកិច្ខជំនាញ ចុះមកធ្វើកាវាស់វែងយកម៉ូតូទៅរក្សាទុកបណ្តោះអាសន្ន រងចាំសាច់ញាតិយកឯកសារមកផ្ទៀតផ្ទាត់ប្រគល់ជូនវិញ។ដោយឡែក សពជនរងគ្រោះសមត្ថកិច្ខ ធ្វើការស្រាវជ្រាវរកសាច់ញាតិមកទទួលសពយកទៅទៅធ្វើបុណ្យតាមព់ប្រពៃណី៕

មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ជិះម៉ូតូលឿនពេក ជ្រុលទៅបុកខឿនផ្លូវ ដួលទៅបោកនឹងបង្គោល ស្លាកសញ្ញាចរាចរណ៍បែកក្បាលស្លាប់មួយរំពេច ជិះម៉ូតូលឿនពេក ជ្រុលទៅបុកខឿនផ្លូវ ដួលទៅបោកនឹងបង្គោល ស្លាកសញ្ញាចរាចរណ៍បែកក្បាលស្លាប់មួយរំពេច Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:45:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.