មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

អាជីវករមួយចំនួន នៅឃុំព្រែកតាមាក់ កំពុងរីកមុខមាត់ បន្ទាប់ចាប់របរលក់ផ្លែឪឡឹកទុំ


(កណ្តាល)៖ ប្រជាកសិករខ្មែរ ក្រោយពីប្រមូលផលស្រូវរួច តែងតែនិយមដាំដំណាំផ្សេងៗ ជាពិសេសនោះគឺដំណាំឪឡឹកផងដែរ ហើយផ្លែឪឡឹកទំុគឺជាប្រភេទបង្អែមម្យ៉ាងដែលយើងអាចហូបជាមួយបាយ និងត្រីងៀត ហើយថែមទាំងមានឱជារសផ្អែមឆ្ងាញ់ទៀតផង ដោយមានការទទួលស្គាល់និងនិយមទទួលទានឪឡឹកទុំទើបធ្វើឲ្យក្រុមអាជីវករមួយចំនួននៅឃុំព្រែកតាម៉ាករលក់ផ្លែឪឡឹកទុំមានការរីកចម្រើនហើយវាធ្វើឲ្យពួកគាត់មានជីវភាពធូរធាជាងពីមុន។
មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៤០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ដូចគ្នានោះដែលអ្នកមីង ចែម ស្រីអូន អាយុ ៦២ ជាអាជីវករលក់ឪឡឹកទុំម្នាក់ ដែលរស់នៅក្នុងភូមិអន្លង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានរៀបរាប់ទាំងទឹកមុខញញឹមញញែមថា ឪឡឹកទុំនេះគឺគាត់លក់ពេញមួយឆ្នាំតែម្តង ហើយគាត់លួចបញ្ចាក់ទៀតថា ខែដែលសំបូរឪឡឹកទុំ និងមានភាពងាយស្រួលលក់ គឺចាប់ពីខែវិច្ឆិកា រហូតទៅដល់ខែ មេសា។

សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
អ្នកមីងបានរៀបរាប់ទៀតថា គាត់ចាប់អាជីកជាអ្នកលក់ឪឡឹងនេះជាង២០ឆ្នាំមកហើយ ដោយគាត់ទទួលទិញពីអ្នកភូមិនៅជិតៗនិងក្នុងមួយឡាន២តោនកន្លះតម្លៃចាប់ពី៧លានរៀលទៅ៨លានរៀល។ ហើយឪឡឹកមួយឡានគាត់លក់រយៈ២ទៅប៣ថ្ងៃប៉ុណ្ណោះ ឯប្រាក់ចំណេញចាប់ពី២០មឺុនទៅ៤០មឺុនរៀល បើយើងជួលកន្លែងសម្រាប់លក់វិញគឺត្រូវចំណាយ៣០០ដុល្លារនៅក្នុងមួយឆ្នាំ។

មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ក្រោយពីអ្នកមីងចាបផ្តើមលក់ឪឡឹកជាង ២០ឆ្នាំ មក វាបានធ្វើឲ្យជីវភាពរស់នៅក្នុងគ្រួសារ របស់គាត់ មានការធូរធា និងលើកស្ទួយឲ្យមានលទ្ធភាពបញ្ជូនឲ្យទៅរៀនបន្តនៅឯសាកលវិទ្យាល័យនៅភ្នំពេញ៕
អាជីវករមួយចំនួន នៅឃុំព្រែកតាមាក់ កំពុងរីកមុខមាត់ បន្ទាប់ចាប់របរលក់ផ្លែឪឡឹកទុំ អាជីវករមួយចំនួន នៅឃុំព្រែកតាមាក់ កំពុងរីកមុខមាត់ បន្ទាប់ចាប់របរលក់ផ្លែឪឡឹកទុំ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 10:21:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.