មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បើករថយន្តលឿនពេក បោះពួយទៅបុករបងសាលាបឋមសិក្សាភ្នំពេញថ្មី បាក់អស់ ២ផ្ទាំង

ភ្នំពេញ៖ បុរសម្នាក់ ស្រវឹងស្រាធ្លាក់ភ្នែកបើករថយន្តលុចសុីសមួយគ្រឿង បោះពួយក្នុងល្បឿនលឿនដូចហោះ ដល់ផ្លូវកែងមិនបត់ ទៅត្រង់បុករបងសាលាបឋមសិក្សាភ្នំពេញថ្មី បាក់អស់២ផ្ទាំងរថយន្តបង្កចូលទៅក្នុងបរិវេណសាលរៀនខ្ទេចផ្នែកខាងមុខ ទៅលែងរួចសំណាងល្អ មិនបង្កឲ្យមានអ្នករងរបួស។

មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៤០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១១ នឹង ៤០នាទីយប់ ថ្ងៃទី ១៥ ខែ មីនា ឆ្នាំ ២០១៩ ស្ថិតនៅចំណុចសាលាបឋមសិក្សាភ្នំពេញថ្មី តាមបណ្តោយផ្លូវភ្នំពេញហាណូយ កែងនិងផ្លូវ ២៨គ្រួសារ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសម្នាក់ស្រវឹងស្រា បើករថយន្តមួយគ្រឿង ម៉ាកលុចសុីស RX-330 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AS-5562 តាមបណ្តោយផ្លូវ ២៨គ្រួសារ ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនដូចហោះ និងបើកបរក្នុងស្ថានភាពស្រវឹង លុះមកដល់ចំណុចកើតខាងលើកែងនឹងផ្លូវភ្នំពេញហាណូយ រថយន្តមិនបានបត់នោះទេ បានបោះពួយទៅត្រង់ឆ្លងកាត់សួនច្បារចែកទ្រូងផ្លូវ ទៅបុករបងសាលាបឋមសិក្សាភ្នំពេញថ្មី ពេញទំហឹង បណ្តាលឲ្យបាក់ខ្ទេចខ្ទីអស់ចំនួន ២ផ្ទាំង ចំណែករថយន្តបង្កបានទំលុះរបងសាលាចូលទៅខាងក្នុង ចំណែករថយន្តខ្ទេចផ្នែកខាងមុខទៅលែងរួច ភ្លាមៗនោះ បុរសបើករថយន្តត្រូវបានប្រពន្ធមកយកចេញ​ពីកន្លែងកើតហេតុបាត់ស្រមោល។

មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ក្រោយកើតហេតុ សមត្ថកិច្ខមូលដ្ឋានបានចុះមកដល់ ទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើកាវាស់វែងយកទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ រងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕
បើករថយន្តលឿនពេក បោះពួយទៅបុករបងសាលាបឋមសិក្សាភ្នំពេញថ្មី បាក់អស់ ២ផ្ទាំង បើករថយន្តលឿនពេក បោះពួយទៅបុករបងសាលាបឋមសិក្សាភ្នំពេញថ្មី បាក់អស់ ២ផ្ទាំង Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 12:32:00 AM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.