មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

លួចទូរស័ព្ទដៃបានសម្រេច តែជាប់លេខកូដ យកទៅឲ្យជាងដោះត្រូវម្ចាស់ដើមចាប់ឃាត់ខ្លួនបានម្នាក់,,,

(ខេត្តកណ្តាល)÷យុវជនម្នាក់ត្រូវបានម្ចាស់ទូរសព្វ័ចាប់ឃាត់ខ្លួនអោយសម្ថកិច្ចនឹងម្នាក់ទៀតរត់គេចខ្លួនបាត់ ករណីលួចទូរស័ព្ទដៃមួយគ្រឿង នៅវេលាម៉ោង០១នឹង០០នាទី ត្រូវនឹងថ្ងៃទី២៧មេសា២០១៩វេលា ចំណុច ភូមិចុងកោះ ឃុំ ឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្ដាល។

មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៤០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ជនរងគ្រោះជាម្ចាស់ទូរស័ព្ទមានឈ្មោះ ជា សារិន ភេទស្រី អាយុ ៣០ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ ឃុំកើតហេតុខាងលើ ។
ជនសង្ស័យមានគ្នាពីរនាក់(ឃាត់ខ្លួនបានម្នាក់នាក់ រត់គេចខ្លួនបាត់ម្នាក់នាក់) ទី០១ឈ្មោះ ប៊ុនថា ធារី ភេទ ប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិព្រែកតាមេម ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ កម្មករ (ឃាត់ខ្លួន)។ ទី០២ឈ្មោះ មៀន ឧត្ដម ភេទប្រុស អាយុ ១៩ឆ្នាំ នៅភូមិ-ឃុំកើតហេតុ (គេចខ្លួន) ។ វត្ថុតាងមានទូរស័ព្ទដៃម៉ាក Samsung Galaxy J4 ចំនួន ០១ គ្រឿង ។
នៅថ្ងៃកើតហេតុខាងលើវេលាម៉ោង ១៧.០០នាទីជនសង្ស័យ ប៊ុនថា ធារី ដែលមកលេងផ្ទះម្ដាយបង្កើតស្ថិតក្នុងភូមិកើតហេតុខាងលើ និងឈ្មោះ មៀន ឧត្ដម ព្រមជាមួយមិត្តភក្តិ ០៤នាក់ខាងលើបាននាំគ្នាផឹកស្រាសរ និងជក់គ្រឿងញៀនជាមួយគ្នាហើយ បាននាំគ្នាដើរលេង។
លុះរហូតដល់វេលាម៉ោងប្រមាណ២៣.០០នាទីទើបត្រឡប់មកផ្ទះរៀងៗខ្លួនវិញ ។នៅពេលកើតហេតុខាងលើ ស្រាប់តែជនសង្ស័យ មៀន ឧត្ដម និងមិត្តភក្តិ ០៣នាក់ទៀតបានធ្វើសកម្មភាព លួចទូរស័ព្ទដៃ ម៉ាក Samsung Galaxy J4 របស់ជនរងគ្រោះដែលដាក់ទុកនៅលើក្បាលដំណេក ក្រោយពីលួចបានហើយ ពួកគេបានមកហៅឈ្មោះ ប៊ុនថា ធារី ឲ្យចុះពីលើផ្ទះមកដីដើម្បីឲ្យជួយដោះលេខកូដទូរស័ព្ទដៃនោះ និងយកទៅលក់យកលុយចែកគ្នាចាយ តែពុំបានប្រាប់ថាទូរស័ព្ទនោះលួចយកមកពីណាទេ។
សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
លុះព្រឹកឡើងថ្ងៃទី២៧ ខែមេសា ឆ្នាំ ២០១៩ ជនសង្ស័យឈ្មោះ ប៊ុនថា ធារី បានយកទូរស័ព្ទ ដៃទៅឲ្យជាងជួសជុលដោះលេខកូដឲ្យ តែដោយសារភ្លើងអគ្គីសនីដាច់ ទើបដោះពុំកើត ហើយជាងជួសជុលទិញឲ្យ តម្លៃថោកពេកទើបឈ្មោះ ប៊ុនថា ធារី ទូរស័ព្ទទៅឈ្មោះ មៀន ឧត្ដម សួរនាំបញ្ជាក់ ម្ដងទៀតទើបដឹងថាទូរស័ព្ទដែលលួចនោះគឺលួចមកពីជនរងគ្រោះដែលនៅជិតផ្ទះម្ដាយរបស់ខ្លួន ។ ក្រោយមកជាងជួសជុលទូរស័ព្ទ ក៏បានទូរស័ព្ទផ្ដល់ដំណឹងដល់ជនរងគ្រោះ ដែលបានពឹងពាក់ឲ្យខ្លួនស៊ើបពីអ្នកណា ដែលយកទូរស័ព្ទទៅដោះលេខកូដតែម្ដង ។ ក្រោយពីទទួលបានព័ត៌មាននេះជនរងគ្រោះក៏បានទៅសួរនាំ បញ្ចុះបញ្ចូលជនសង្ស័យ ប៊ុនថា ធារី និងរាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍ឈើខ្មៅនេះតែម្ដង ។
មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66
ក្រោយមកនគរបាលប៉ុស្តិ៍បានមកនាំខ្លួនជនសង្ស័យប៊ុនថា ធារី ឲ្យទៅចង្អុលបង្ហាញពីកន្លែងដែលវាបានលាក់ទូរស័ព្ទនោះ រួចបានបញ្ជូនជនសង្ស័យ និងវត្ថុតាងមកកាន់ អធិការដ្ឋាននគរបាលស្រុកកោះធំ ដោយឡែកឈ្មោះ មៀន ឧត្ដម និងបក្ខពួក បាននាំគ្នារត់គេចខ្លួនបាត់ ។ បច្ចុប្បន្នជនសង្ស័យ ប៊ុនថា ធារី ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីបន្តចាត់ការតាមនីតិវិធី៕ គីម ហៀប
លួចទូរស័ព្ទដៃបានសម្រេច តែជាប់លេខកូដ យកទៅឲ្យជាងដោះត្រូវម្ចាស់ដើមចាប់ឃាត់ខ្លួនបានម្នាក់,,, លួចទូរស័ព្ទដៃបានសម្រេច តែជាប់លេខកូដ យកទៅឲ្យជាងដោះត្រូវម្ចាស់ដើមចាប់ឃាត់ខ្លួនបានម្នាក់,,, Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:10:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.