មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ពលរដ្ឋនៅឃុំព្រៃស្នៀតនៅតែបន្តដាំឳឡឹក ខណៈឳឡឹកនៅតែមានហាងឆេង,,,(មានវីដេអូ)


(ព្រៃវែង)៖ ជាទូទៅកសិករនៅតាមបណ្តាលស្រុកនានាតែងតែនិយមដាំដំណាំឳឡឹក ចាប់ពីវិច្ឆការហូតដល់ខែមេសា ព្រោះនៅចន្លោះប៉ុន្មានខែនេះមានអាកាសធាតុល្អនិងអំណោយផល ហើយមានតម្លៃខ្ពស់ទៀតផង។ តែនៅចុងខែមេសានេះកសិករជាច្រើនគ្រួសារនៅភូមិត្របាំងច្រឹះ ឃុំព្រៃស្នៀត ស្រុកពារាំង ខេត្តព្រៃវែងនៅតែបន្តដាំឳឡឹកព្រោះពួកគាត់នៅរំពឹងថា តម្លៃឱឡឹកនិងនៅខ្ពស់ដដែល។

លោក ហាយ ហ៊ាន អាយុ៥៩ ជាកសិករម្នាក់បានរៀបរាប់ទាំងទឹកញញឹមញញ៉ែមថា ឳឡឹកនៅក្នុងឃុំព្រៃស្នៀតបានប្រមូលផលម្តងហើយ តែនៅពេលនេះគាត់បានចាប់ផ្តើមដាក់ដាំម្តងទៀតដោយឆ្នាំនេះ មានអាកាសធាតុក្តៅនៅមិនទាន់ធ្លាក់ភ្លៀងជោកជាំ ទើបពួកគាត់សម្រេចចិត្តដាំឳឡឹកជាថ្មីម្តងទៀត ស្របពេលដែលផ្លែឳឡឹកនៅតែមានហាងឆេង។ លោកបន្តទៀតថា ខ្ញុំបានដាំឳឡឹកសារជាថ្មីនៅលើផ្ទៃដីទំហំកន្លះហិកតា ដោយចាប់ផ្តើមដាក់ដាំនាដើមខែ មេសា ឆ្នាំ ២០១៩ នេះ ដោយប្រើដើមទុនអស់ជាង ១លានរៀល ហើយគាត់គិតតាំងពីថ្លៃឈ្នួលភ្នួរដី ថ្លៃជីប្រេងជាដើម ហើយឳឡឹកដែលដាំនៅលើទំហំកន្លះហិតានេះ គាត់រំពឹងថាការលក់របស់គាត់និងទទួលបានលុយចាប់ពី ៦លានរៀលទៅ ៨លានរៀល។


គួររំលឹកថា តម្លៃឳឡឹកនៅលើទីផ្សារសព្វថ្ងៃសម្រាប់ផ្លែលឳឡឹកលេខ ១ មានតម្លៃ ៥,០០០ រៀល ឯលេខ ២មានតម្លៃ ៤,០០០ រៀល ហើយតម្លៃទាបបំផុតក៍មួយផ្លែល៣,៥០០រៀលដែរ៕



ពលរដ្ឋនៅឃុំព្រៃស្នៀតនៅតែបន្តដាំឳឡឹក ខណៈឳឡឹកនៅតែមានហាងឆេង,,,(មានវីដេអូ) ពលរដ្ឋនៅឃុំព្រៃស្នៀតនៅតែបន្តដាំឳឡឹក ខណៈឳឡឹកនៅតែមានហាងឆេង,,,(មានវីដេអូ) Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:42:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.