មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ខ្មាន់កាំភ្លើង ២នាក់ បាញ់ប្រហា ៥គ្រាប់ ទៅលើប្តីប្រពន្ធពីរនាក់ កំពុងជិះរថយន្តមួយគ្រឿង ក្បែរអធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ ផ្អើលដល់សមត្ថកិច្ចជាខ្លាំង

ភ្នំពេញ៖ បុរសនិងស្ត្រីប្ដីប្រពន្ធ២នាក់ ត្រូវបានខ្មាន់កាំភ្លើង២នាក់ជិះរថយន្តមួយគ្រឿងបាញ់ ៥គ្រាប់ សំដៅមកលើរថយន្ត RANGE ROVER របស់ពួកគាត់នៅក្បែរអធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ យ៉ាងសាហាវ បណ្ដាលឲ្យបែកធ្លុះកញ្ចក់រថយន្ត សំណាងណាស់ជនរងគ្រោះមិនមានរងរបួស។

មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៤០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ហេតុការបង្កការភ្ញាក់ផ្អើលជាខ្លាំងដល់សមត្ថកិច្ច កាលពីវេលាម៉ោង ១ នឹង ៤០ យប់រំលងអាធ្រាត ឈានចូលថ្ងៃទី ២ ខែ ឧសភា ឆ្នាំ ២០១៩ នៅចំណុចក្បែរអធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ តាមបណ្ដោយផ្លូវ ៣៦៣ កែងនិងផ្លូវលេខ ៦២៨ ក្នុងសង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ។
បុរសរងគ្រោះដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហា ៥គ្រាប់ មានឈ្មោះ ហ៊ូរីស ស្តូរ៉ាន់ អាយុ ៣៤ឆ្នាំ មុខរបបរ រកសុី ស្នាក់នៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ និងប្រពន្ធមានឈ្មោះ តាំង សុខឡេង អាយុ ៣១ឆ្នាំ មុខរបបរ បុក្គលិក ណាកាវើល ស្នាក់នៅជាមួយគ្នា ។

សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
ដោយឡែកខ្មាន់កាំភ្លើងទាំង ២នាក់ នៅមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនមកអធិការខណ្ឌច្បារអំពៅ ភ្លាមៗ ។
យោងតាមសម្ដីបុរសរងគ្រោះខាងលើបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់និងប្រពន្ធ បានបើករថយន្តម៉ាក RANGE ROVER ពណ៌កណ្ដុលប្រមេះ ពាក់ស្លាកលេខ ភ្នំពេញ 2U- 4448 ចេញពីហូបអី នៅម្ដុំផ្សារដើម-គ ហើយក៏ត្រឡប់មកផ្ទះវិញនៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។ ខណៈរូបគាត់បើករថយន្តមកដល់មុខអតីតក្លឹបកម្សាន្ត រ៉ុក ក៏ស្រាប់តែមានខ្មាំងកាំភ្លើង ២នាក់ បើករថយន្តមួយគ្រឿងម៉ាក LEXLIS RX 350 ពណ៌ស ពាក់ស្លាកលេខសៀមរាប 2B-5153 មកពីក្រោយ ហើយចុចសីុផ្លែយ៉ាងសន្ថើន និងវ៉ៃភ្លើងហ្វា ដាក់រូបគាត់ ទើបរូបគាត់បន្ថយល្បឿនឈប់សួរថា មានរឿងអី? រីឯជនបង្កឆ្លើយថា អញចង់ចាប់ហែង..! រួចជនរងគ្រោះក៏ឆ្លើយវិញថា ខ្ញុំខុសអី...។

មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
បន្ទាប់មកជនបង្កបានប្រាប់ទៅជនរងគ្រោះថា បើហែងខ្លាំងទៅជួបអញនៅ អធិការខណ្ឌច្បារអំពៅ រីឯជនរងគ្រោះក៏សុខចិត្តបើករថយន្តមកមុន ខណៈជិតដល់របងអធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ ទៅហើយ ស្រាប់តែខ្មាំងកាំភ្លើងម្នាក់ចុះមកបាញ់ប្រហារទៅលើជនរងគ្រោះទាំងមិនទាន់ឈប់រថយន្ត ចំកញ្ចក់ពីក្រោយរថយន្ត RANGE ROVER ចំនួន ៥គ្រាប់ ធ្វើឲ្យកញ្ចក់រថយន្តបែកធ្លុះធ្លាយ និងបណ្ដាលឲ្យស្ត្រីជាប្រពន្ធភ័យស្លន់ស្លោរហូតដល់សន្លប់បាត់ស្មារតី។ រួចហើយជនបង្កក៏បានបើករថយន្តចេញពីកន្លែងកើតហេតុមួយសន្ទុះក៏ត្រឡប់មកវិញ។ ភ្លាមៗនោះដែរ ដោយទីតាំងកើតហេតុក្បែរនិងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ទើបធ្វើឲ្យសមត្ថកិច្ចចេញមកអន្តរាគមន៍នាំខ្លួនជនបង្កទាំង ២នាក់ ចូលទៅក្នុងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីសួរនាំតែម្ដង។ ចំណែកស្ត្រីរងគ្រោះដែលសន្លប់ស្មារតី ត្រូវបានក្រុមគ្រួសារដឹកបញ្ចូនទៅមន្ទីរពេទ្យឯកជន។ រីឯបុរសរងគ្រោះក៏បានមកដាក់ពា្យបណ្ដឹងទៅលើជនបង្កទាំង ២នាក់ ខាងលើដើម្បីឲ្យសមត្ថកិច្ចចាត់ការទៅតាមផ្លូវច្បាប់។
ខ្មាន់កាំភ្លើង ២នាក់ បាញ់ប្រហា ៥គ្រាប់ ទៅលើប្តីប្រពន្ធពីរនាក់ កំពុងជិះរថយន្តមួយគ្រឿង ក្បែរអធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ ផ្អើលដល់សមត្ថកិច្ចជាខ្លាំង ខ្មាន់កាំភ្លើង ២នាក់ បាញ់ប្រហា ៥គ្រាប់ ទៅលើប្តីប្រពន្ធពីរនាក់ កំពុងជិះរថយន្តមួយគ្រឿង ក្បែរអធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ ផ្អើលដល់សមត្ថកិច្ចជាខ្លាំង Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:53:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.