មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

នៅឃុំព្រែកតាសរ នៅតែបន្តបណ្តុះកូនស្វាយលក់ ទោះជាតម្លៃចុះថោកបន្តិចក្តី,,,

(ខេត្តព្រៃវែង)៖ កសិករជាច្រើនគ្រួសារនៅក្នុងភូមិព្រែកឈ្មោះ ឃុំព្រែកតាសរ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង នៅតែបណ្តុះកូនស្វាយ កែវរមៀតលក់ ទោះបីជាតម្លៃនៅលើទីផ្សារចុះថោកបន្តិចក៍ដោយ។

មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៤០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
លោក គីម សុងនិងប្រពន្ធឈ្មោះ ពាក សាវុន ជាអ្នកបណ្តុះកូនស្វាយលក់បានរៀបរាប់ថា កាលពីដើមខែមករា តម្លៃកូនស្វាយចុះថោកជាខ្លាំង ហើយគ្មានឈ្មួញដើរទិញសោះ លុះដល់ពេលចុងខែមេសាឆ្នាំ២០១៩ស្រាប់តែមានឈ្មួញដើរទិញបណ្តើរៗហើយ ព្រោះថាមានភ្លៀងធ្លាក់។ រីឯតម្លៃវិញចាប់ផ្តើមឡើងបន្តិចហើយ ធ្វើឲ្យពួកគាត់មានទឹកចិត្តសប្បាយរីករាយនៅតែបន្តរ បណ្តុះកូនស្វាយលក់ដដែរ។

សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
លោកបានបន្តទៀតថា ខ្ញុំបានប្រមូលទិញគ្រាប់ស្វាយពីក្មេងៗនិងបងប្អូននៅក្នុងភូមិ។ ដោយក្នុងមួយស្លឹកតម្លៃ៣០,០០០រៀល ដោយស្មើរមួយរយគ្រប់ ឯតម្លៃកូនស្វាយមួយដើម៥០០រៀល ដោយយើងប្រើរយៈពេលចាប់ពីទៅបីខែបានលក់ហើយ ដែលមានប្រវែងចាប់ពី៣ទៅ៥តឹត។ ហើយនៅក្នុងមួយដើមយើងផាតថ្លៃកម្លាំងពលកម្មនិងថ្លៃវេចខ្ចប់អស់៣០០រៀលដែរ។ បើយើងនិយាយពីការថែរទាំវិញនៅក្នុងមួយខែត្រូវបាញ់ថ្នាំកំចាត់សត្វល្អិតម្តងហើយមានការដាក់ជីអ៊ុយរ៉េតិចៗដែរ ហើយពី២ទៅ៣ថ្ងៃយើងត្រូវស្រោចទឹកម្តង នៅពេលល្ងាច។

មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
លោកបានបន្ថែមទៀតថា ក្រោយពីពួកគាត់ចាប់ជីពបណ្តុះកូនស្វាយមកវាធ្វើឲ្យជីវភាពគ្រួសាររបស់គាត់ធូរធាអាច ឲ្យកូនគាត់រៀនចប់ចុងចប់ដើមទៀតផង។ គួររំលឹកថា កាលពីបីឆ្នាំមុនកូនស្វាយកែវរមៀតចាប់ពីប្រវែងពី៣ទៅ៥ទឹកធ្លាប់ឡើងតម្លៃទៅដល់១៥០០រៀលក្នុងមួយដើម៕GR1
នៅឃុំព្រែកតាសរ នៅតែបន្តបណ្តុះកូនស្វាយលក់ ទោះជាតម្លៃចុះថោកបន្តិចក្តី,,, នៅឃុំព្រែកតាសរ នៅតែបន្តបណ្តុះកូនស្វាយលក់ ទោះជាតម្លៃចុះថោកបន្តិចក្តី,,, Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 8:54:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.