ឃើញទុកម៉ូតូ និងសោរចោលមួយភ្លេត ជនសង្ស័យម្នាក់ ឆ្លៀតឧិកាសយកជិះរត់ តាំងពី ខណ្ឌចំការមន ដល់ខណ្ឌដូនពេញ ទើបដេញចាប់បានមកវិញ - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ឃើញទុកម៉ូតូ និងសោរចោលមួយភ្លេត ជនសង្ស័យម្នាក់ ឆ្លៀតឧិកាសយកជិះរត់ តាំងពី ខណ្ឌចំការមន ដល់ខណ្ឌដូនពេញ ទើបដេញចាប់បានមកវិញ

ភ្នំពេញ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពលួចយកម៉ូតូមួយគ្រឿងបានសម្រេច នៅចំណុចមុខហាងលក់ស្រា អនឡាញ តាមបណ្ដោយផ្លូវ ១៨៧ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន ហើយបានព្យាយាមជិះរត់គេចខ្លួន ទាំងជនរងគ្រោះខំជិះដេញតាមរហូតដល់ផ្លូវ ១៣០ កែងផ្លូវលេខ ១៩ ជនសង្ស័យក៏បានដួល ធ្វើឲ្យអ្នករស់នៅក្បែរនោះជួយចាប់ និងស្វាគមន៍ឡើងចាស់ដៃ ទើបប្រគល់ឲ្យសមត្ថកិច្ច កាលពីវេលាម៉ោង ១២ នឹង ៣០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ ២០១៩ ។​
មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៤០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ជនសង្ស័យខាងលើមានឈ្មោះ លី ហេង (ហៅហេង)ភេទ ប្រុស អាយុ ៣២ឆ្នាំ មុខរបបរមិនពិតប្រាកដ ទីលំនៅក្នុងសង្កាត់ផ្សារកណ្ដាល ១ ខណ្ឌដូនពេញ បានធ្វើសកម្មភាពលួចយកម៉ូតូម៉ាក ​Zoomer-X ពណ៌ស ​លាយទឹកក្រូច ពាក់ស្លាកលេខ រតនគីរី 1B-6846 របស់ជនរងគ្រោះឈ្មោះ ម៉ៃ ឬទ្ធិឃេី ភេទ ប្រុស​ អាយុ ២១ ឆ្នាំ មុខរបបរមន្ត្រីប៉ូលិស ស្នាក់នៅសង្កាត់មិត្តភាព ​ខ័ណ្ឌមករា ។​
សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
យោងតាមសម្ដីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានមកហាងត្រង់ទីតាំងកើតហេតុ ហើយចតម៉ូតូមុខហាងទាំងមិនបានដកសោរ ព្រោះគិតថាចូលមួយភ្លេត ខណៈពេលនោះក៏លេចមុខជនសង្ស័យខាងលើ ដើរមកក្បែរម៉ូតូរបស់គាត់ រួចឡើងបញ្ឆេះជិះយ៉ាងប្រញាប់ និងត្រូវជនរងគ្រោះឃើញស្រែកឆោឡោ ព្រមទាំងជិះម៉ូតូដេញតាមតាំងពីម្ដុំវិទ្យាស្ថានវ៉ាន់ដា (ខណ្ឌចំការមន) រហូតដល់ផ្លូវ ១៣០ ក្នុងសង្កាត់ផ្សារកណ្ដាល ២ ខណ្ឌដូនពេញ ទើបជនសង្ស័យជិះដួល ក៏ត្រូវជនរងគ្រោះ និងអ្នកឃើញហេតុការណ៍ជួយចាប់ស្វាគមន៍ឡើងចាស់ដៃ ទើបទាក់ទងទៅសមត្ថកិច្ចឲ្យមកទទួល ។​

មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្ដិ៍រដ្ឋបាលទំនប់ទឹក នៃអធិការដ្ឋាននគរបាល ខណ្ឌចំការមន បានចុះទៅនាំខ្លួនជនសង្ស័យ និងជនរងគ្រោះ មកធ្វើការសាកសួរ និងកសាងសុំណុំរឿងចាត់ការតាមនីតិវិធី៕
ឃើញទុកម៉ូតូ និងសោរចោលមួយភ្លេត ជនសង្ស័យម្នាក់ ឆ្លៀតឧិកាសយកជិះរត់ តាំងពី ខណ្ឌចំការមន ដល់ខណ្ឌដូនពេញ ទើបដេញចាប់បានមកវិញ ឃើញទុកម៉ូតូ និងសោរចោលមួយភ្លេត ជនសង្ស័យម្នាក់ ឆ្លៀតឧិកាសយកជិះរត់ តាំងពី ខណ្ឌចំការមន ដល់ខណ្ឌដូនពេញ ទើបដេញចាប់បានមកវិញ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:31:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.