(កណ្តាល)៖ ស្ពៃលាវកំពុងត្រូវប៉ាន់ ស្របពេលដែលបងប្អូនប្រជាជនខ្មែរយើងងាក មកហូបបន្លែធម្មជាតិ ជាងហូបបន្លែគីមី ហើយស្ពៃលាវនេះយើងអាចយកធ្វើជាស្ពៃជ្រក់ និងអន្លក់ប្រហុកទឹកគ្រឿង រឹតតែឆ្ងាញ់មួយបែប។
លោកស្រី វ៉ាន់ ពៅ ជាកសិករដាំបន្លែលក់ម្នាក់ រស់នៅក្នុងភូមិព្រែកអញ្ចាញ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល បានរៀបរាប់ថា សព្វថ្ងៃនេះគាត់បានដាក់ដាំបន្លែពីរទៅបីមុខដែរ ចំពោះបន្លែស្ពៃលាវនេះវិញ គាត់បានដាក់ដាំនៅលើផ្ទៃដីទំហំ ៣០អា។
គាត់បានបន្តទៀតថា ការដាក់ដាំស្ពៃលាវនេះដំបូងយើងត្រូវភ្ជួរដីទុកជាមុនសិនដើម្បីកំុឲ្យវាដុះស្មៅ រួចយើងត្រូវលើកជារងៗ ទើបដាក់ទុយោទឹក បន្ទាប់មកយើងយកពូជទៅត្រាំទឹកពីរទៅបីម៉ោង ទើបយកមកសាបនៅលើដីដែលរៀបចំរួច។ រីឯការថែរទាំយើងត្រូវស្រោចទឹកព្រឹកល្ងាច ក្នុងនោះដែរត្រូវបាញ់ថ្នាំកំចាត់សត្វល្អិតប្រហែលពីរទៅបីដងដែរ តាំងពីដាក់ដាំរហូតដល់ប្រមូលផល។ អ្នកស្រីបានបញ្ចាក់ទៀតថា ដីទំហំ ៣០អានេះ ប្រសិនអាកាសធាតុល្អ និងអំណោយផល ស្ពៃលាវនឹងល្អ យើងអាចទទួលផលចន្លោះពី ៨០០គីក្រាម ទៅ ០១តោន ដែរ ដោយប្រើរយៈពេលពី ២៥ ទៅ ៣០ថ្ងៃ ទើបប្រមូលផលបាន។ ឯឥឡូវស្ពៃលាវកំពុងប៉ះជំងឺដោយសារអាកាសធាតុប្រែលប្រួលមិនទៀង ស្រាប់តែក្តៅៗខ្លាំង មានភ្លៀងមកវាធ្វើឲ្យមានចំហាយក្តៅស្លោកសន្លឹករបស់វា និងក្រាទៀតផង ហើយប្រឈរមុខនិងខាតដើមខាតចុងទៀតផង។
គួររំលឹកថា ស្ពៃលាវហាក់កំពុងមានតម្រូវការនៅលើទីផ្សារ ហើយវាមានភាពងាយស្រួលដាំដោយប្រើប្រាស់រយៈពេលខ្លី មិនសូវប្រើប្រាស់ថ្នាំគីមី ចំណែកតម្លៃវិញចន្លោះពី ២,០០០រៀល ទៅ ២,៥០០ រៀល ផងដែរ៕

ស្ពៃលាវនៅពេលបានផលហើយ តែត្រូវស្លោកស្លឹក និងក្រាស៊ី ខណៈពេលដែលអាកាសធាតុបច្ចុប្បន្នកំពុងក្តៅខ្លាំង,,,
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
9:11:00 PM
Rating:
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
9:11:00 PM
Rating:

No comments: