មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ប្តីមកពីធ្វេីការ ប្រពន្ធនៅអាល័យតែស្រា ទប់លែងបានផ្អេីលឈុល ពេញហាងជំនោលីលី

ភ្នំពេញ​៖​ ដោយសារតែជីវភាពគ្រួសារប្តីខំធ្វេីការគ្មានថ្ងៃសម្រាក រកលុយចិញ្ចឹម និងផ្គត់ផ្គន់គ្រួសារ បែរជាប្រពន្ធអោយនៅតែផ្ទះ មេីលថែកូនម្នាក់សោះ នៅមិនបាន ដេីរផឹកស៊ី ខណៈប្តីមកដល់ផ្ទះមិនឃេីញនៅផ្ទះ សួររក កូនប្រាប់ថាម៉ាក់កំពុងអង្គុយផឹកស៊ីនៅហាងមួយកន្លែង ទប់កំហឹងលែងបានទៅវាយដល់កន្លែងផឹកស៊ី បង្កការភ្ញាក់ផ្អេីលដល់អ្នកជិតខាង និងសមត្ថកិច្ចកាលពីវេលាម៉ោង ១០ នឹង ២០នាទីយប់ ថ្ងៃទី ១៨ ខែ មិថុនា​ ឆ្នាំ ២០១៩​ នៅ ហាងយីហោ​ជំនោលីលី​ តាមបណ្តោយផ្លូវ ២៧១​ ស្ថិតក្នុងសង្កាត់ផ្សារដេីមថ្កូវ​ ខណ្ឌចំការមន​។
មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៤០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
តាមប្រភពព័ត៌មានបានឲ្យដឹងថា​ មុនពេលកេីតហេតុ គេឃើញស្ត្រីជាប្រពន្ធបានមកអង្គុយផឹកស៊ីនៅហាងខាងលេី ដោយមានមនុស្សពីរនាក់ លុះមកដល់វេលាកេីតហេតុ ស្រាប់តែប្តីមកដល់ អូសចេញមកក្រៅ វាយបង្កការភ្ញាក់ផ្អេីល ដល់អ្នកជិតខាង និងអ្នកធ្វេីដំណេីររាយការណ៍ ទៅសមត្ថកិច្ចចុះមកអន្តរាគមន៍ភ្លាមៗ។
សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
បេីតាមការណ៍បង្ហេីបពីបុរសជាប្តីបានឲ្យដឹងថា​ រូបគាត់បានចេញពីផ្ទះទៅធ្វេីការងារ បាត់ដោយអោយប្រពន្ធនៅផ្ទះមេីលថែកូនប្រុសម្នាក់ លុះពេលដែលគាត់មកពីធ្វេីការវិញ មកដល់ផ្ទះបែរជាមិនឃេីញប្រពន្ធ ពេលសួរកូនប្រាប់ថា ម៉ាក់ទៅផឹកនៅក្នុងហាងយីហោជំនោលីលី​ ទេីបទប់កំហឹងលែងបានតាមរកដល់កន្លែង អូសដៃចេញមកក្រៅវាយតែម្តង។
មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ក្រោយកេីតហេតុ សមត្ថកិច្ចចុះមកដល់ចំណុចកេីតហេតុ ធ្វេីការសម្របស្រួលហៅទៅផ្ទះដេីម្បីដោះស្រាយ៕
ប្តីមកពីធ្វេីការ ប្រពន្ធនៅអាល័យតែស្រា ទប់លែងបានផ្អេីលឈុល ពេញហាងជំនោលីលី ប្តីមកពីធ្វេីការ ប្រពន្ធនៅអាល័យតែស្រា ទប់លែងបានផ្អេីលឈុល ពេញហាងជំនោលីលី Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:27:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.