មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បុរសម្នាក់យកទូរសព្ទ័មកថតសែលហ្វី ត្រូវជនសង្សយ័ម្នាក់មកឆក់ បានសម្រេច តែរត់មិនរួច ត្រូវអ្នកឃើញហេតុការណ៍ព័ទ្ធចាប់បានប្រគល់ជូនសមត្ថកិច្ច

ភ្នំពេញ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពឆក់ទូរស័ព្ទមួយគ្រឿង ពីបុរសម្នាក់ ខណៈកំពុងឈរថតសែលហ្វី បានសម្រេច រត់មិនរួច ម្ចាស់ស្រែកចោរៗ ផ្អើលអ្នកជិតខាង ដេញព័ទ្ធចាប់បាន ស្វាគមន៍ឡើងទ្រោមខ្លួនរួចប្រគល់ជូនសមត្ថកិច្ច។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១២ នឹង ១០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ២០១៩ ស្ថិតនៅចំណុចមុខផ្សារ រាត្រី តាមបណ្តោយផ្លូវព្រះសុីសុវត្តិ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។

មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៤០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ជនសង្ស័យមានឈ្មោះ មឿន ពុធសារ៉ាន់ ភេទ ប្រុស អាយុ ២២ ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅម្តុំទំនប់បឹងកក់ មានស្រុកកំណើត ភូមិតាម៉ៅកណ្តាល ឃុំតាម៉ៅ ស្រុកព្រៃប្រសព្វ ខេត្តក្រចេះ។ ចំណែកជនរងគ្រោះមានឈ្មោះ ជាង នី ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរជាងជួលជុលរថយន្ត ស្នាក់ម្តុំស្តុបទេពផន ខណ្ឌទួលគោក មានស្រុកកំណើត ស្រុកស្ទោង ខេត្តកំពង់ធំ។

សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
តាមការរៀបរាប់ពីជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុ រូបគាត់ចេញពីផ្ទះទៅជិះរថយន្តក្រុងនៅម្តុំ ផ្សាររាត្រីបំណងទៅខេត្តកំពង់សោម ដើម្បីទៅជួលជុលរថយន្ត ខណៈមកដល់រថយន្តមិនទាន់ចេញដំណើរ រូបគាត់ក៏ឆ្លៀតមកអង្គុយលេងនៅកន្លែងកើតហេតុខាងលើ ហើយបានយកទូរស័ព្ទមកថតស៊ែរហ្វីលេង ខណៈនៅក៏លេចមុខជនសង្ស័យ ធ្វើដំណើរដោយថ្មើរជើង មកធ្វើសកម្មភាពឆក់ រួចរត់គេចខ្លួន ហើយរូបគាត់បានស្រែកចោរៗ ផ្អើលដល់អ្នកធ្វើដំណើរ ជួយដេញព័ទ្ធចាប់បាន ហើយស្វាគមន៍មួយដៃមួយជើង រួចប្រគល់ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាល រដ្ឋបាលវត្តភ្នំភ្លាមៗ។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ បានសារភាពថា ពិតជាបានឆក់ទូរស័ព្ទ ប្រាដកមែន និងប្រើបា្រស់គ្រឿងញៀនផងដែរ។

មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ក្រោយកើតហេតុជនរងគ្រោះបានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាល វត្តភ្នំ ចំណែកជនសង្ស័យសមត្ថកិច្ចកំពុងតែសួរនាំ និងធ្វើកំណត់ហេតុបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់៕
បុរសម្នាក់យកទូរសព្ទ័មកថតសែលហ្វី ត្រូវជនសង្សយ័ម្នាក់មកឆក់ បានសម្រេច តែរត់មិនរួច ត្រូវអ្នកឃើញហេតុការណ៍ព័ទ្ធចាប់បានប្រគល់ជូនសមត្ថកិច្ច បុរសម្នាក់យកទូរសព្ទ័មកថតសែលហ្វី ត្រូវជនសង្សយ័ម្នាក់មកឆក់ បានសម្រេច តែរត់មិនរួច ត្រូវអ្នកឃើញហេតុការណ៍ព័ទ្ធចាប់បានប្រគល់ជូនសមត្ថកិច្ច Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:58:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.