មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បើករថយន្តធុនដ្រា បោះពួយទៅបុកបង្គោលភ្លើងមួយដើមបាក់រាបដល់ដី

ភ្នំពេញ៖ រថយន្តធុនដ្រា​មួយគ្រឿងបើកបោះពួយយ៉ាងលឿនទៅបុកបង្កូលភ្លើង បំភ្លឺផ្លូវមួយដើមដាច់អូសជាច្រើនម៉ែត្រម្ចាស់ទុករថយន្តចោលរត់គេចខ្លួនបាត់។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១ នឹង ១០នាទី យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ១៤ ខែ មិថុនា ឆ្នាំ ២០១៩ ស្ថិតចំណុចស្តុបវង្វង់មូលអាងទឹក តាមបណ្តោយផ្លូវព្រះសីហនុកែងនិងផ្លូវមុនីរ៉េត ក្នុងសង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន។
មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៤០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតគេឃើញរថយន្តធុនដ្រាមួយគ្រឿង ពណ៌ខ្លាញ់ក្តាម ពាក់ស្លាកលេខ ភ្នំពេញ 2AY-3841 ធ្វើដំណើរតាមបណ្តោយផ្លូវព្រះសីហនុ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតមកខាងស្តាំដៃ ជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវមួយដើម ដាច់ដល់គល់អូសជាច្រើនម៉ែត្រ រថយន្តបង្កទៅមុខលែងរួច ចំណែកអ្នកបើកបរគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល។
សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
បើករថយន្តធុនដ្រា បោះពួយទៅបុកបង្គោលភ្លើងមួយដើមបាក់រាបដល់ដី បើករថយន្តធុនដ្រា បោះពួយទៅបុកបង្គោលភ្លើងមួយដើមបាក់រាបដល់ដី Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:11:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.