មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បើកត្រីចក្រយានយន្ត បត់ឆ្លងផ្លូវ ត្រូវម៉ូតូជិះបុកក្រឡាប់ផ្ងាជើងម្ខាង របួសធ្ងន់ ស្រាល បីនាក់

ភ្នំពេញ៖ បុរសម្នាក់បើកម៉ូតូកង់បីឥណ្ឌាមួយគ្រឿងបត់ឆ្លងផ្លូវខ្វះកាប្រុងប្រយ័ត្នត្រូវយុវជនពីរនាក់ជិះម៉ូតូបុកក្រឡាប់ផ្ងាជើងម្ខាងបណ្តាលឲ្យរងរបួសធ្ងន់ពីរនាក់និងស្រាលម្នាក់។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០និង៤០នាទីយប់ថ្ងៃទី១៣ខែមិថុនាឆ្នាំ២០១៩ស្ថិតចំណុចមុខការ៉ាស់សាំង លីម ឡុង តាមបណ្តោយផ្លូវ២០០៤កែងនិងផ្លូវឌួងងៀប៣ ក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋឃើញហេតុការណ៍នេះបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរាម្នាក់បើកម៉ូតូកង់បីឥណ្ឌាមួយគ្រឿងពណ៌ក្រហមពាក់ស្លាកលេខភ្នំពេញ1GT-0558ធ្វើដំណើរតាមបណ្តោយផ្លូវ២០០៤ទិសដៅពីកើតខណះមកដល់កែងផ្លូវឌួងងៀប៣បានបត់ឆ្វេងដៃបានបន្តិចចំណុចកើតហេតុខាងលើក៍មានម៉ូតូមួយគ្រឿងម៉ាកសុយស៊ូគីនីកពណ៌សពាក់ស្លាកលេខភ្នំពេញ1HF-2281ជិះដោយយុវជនពីរនាក់បញ្ច្រាស់ទិសដៅគ្នាពីលិចទៅកើតចាប់ហ្វ្រាំងមិនបុកពេញទំហឹងបណ្តាលឲ្យម៉ូតូកង់បីឥណ្ឌាប្រឡាប់ផ្ងាជើងម្ខាស់ម៉ូតូកង់បីរងរបួសធ្ងន់ចំណែកខាងម៉ូតូរងរបួសធ្ងន់ម្នាក់និងស្រាលម្នាក់ត្រូវរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះភ្លាមៗ។ចំណែកម៉ូតូកង់បីត្រូវបានប្រជាពលរដ្ឋនាំគ្នាជួយលើកផ្ងាឡើងវិញ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ខជំនាញចុះមកធ្វើកាវាស់វែងយកម៉ូតូកង់បីនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខរងចាំដោះស្រាគ្នានៅពេលក្រោយ៕
បើកត្រីចក្រយានយន្ត បត់ឆ្លងផ្លូវ ត្រូវម៉ូតូជិះបុកក្រឡាប់ផ្ងាជើងម្ខាង របួសធ្ងន់ ស្រាល បីនាក់ បើកត្រីចក្រយានយន្ត បត់ឆ្លងផ្លូវ ត្រូវម៉ូតូជិះបុកក្រឡាប់ផ្ងាជើងម្ខាង របួសធ្ងន់ ស្រាល បីនាក់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:59:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.