មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ខឹងសង្សារលោតទម្លាក់ពីលើស្ពានអាកាសស្ទឹងមានជ័យ ប្រកាច់ពេញផ្លូវ

ភ្នំពេញ៖ នារីម្នាក់ខឹងនឹងមិត្តប្រុសរបស់ខ្លួនខ្លាំងពេក សម្រេចចិត្តលោតពីលើស្ពានអាកាសស្ទឹងមានជ័យ ពេលកំពុងជិះម៉ូតូ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ត្រូវបានរថយន្តដឹកបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរយ៉ាងខ្លាំងនៅវេលាម៉ោង ១ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ១៦ ខែ មិថុនា ឆ្នាំ ២០១៩ ត្រង់ចំណុចផ្លូវលេខ ២៧១ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន។
មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៤០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
យោងតាមសម្ដីអ្នកឃើញហេតុការណ៍ និងអ្នកធ្វើដំណើបានឲ្យដឹងថា គេបានឃើញប្រុស-ស្រីពីរនាក់ជិះម៉ូតូមួយគ្រឿង ម៉ាក pcx ពណ៌ស មិនចាំស្លាកលេខ បានជិះឌុបគ្នាធ្វើដំណើរពីលើស្ពានអាកាសស្ទឹងមានជ័យ ទិសដៅពីត្បូងទៅជើង ដោយឃើញពួកគេទាំងពីស្រែកឈ្លោះគ្នា នៅលើម៉ូតូពេលកំពុងជិះដោយមិនដឹងថា ឈ្លោះគ្នាដោយសាររឿងអ្វីឡើយស្រាប់តែពេលនោះបុរសជាអ្នកឌុបជិះម៉ូតូយ៉ាងលឿន លុះមកដល់ចុងស្ពានអាកាសស្ទឹងមានជ័យត្រើយខាងត្បូង ស្រាប់តែនារីដែលអង្គុយពីក្រោយ ក៏លោតចុះពីម៉ូតូទម្លាក់ខ្លួនចុះពីលើស្ពាន បណ្ដាលឲ្យរងរបួសធ្ងន់លែងដឹងខ្លួន ភ្លាមៗនោះបុរសខាងលើ ភ័យស្លន់ស្លោហៅអ្នកធ្វើដំណើតាមផ្លូវឲ្យជួយ។
សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុ បានទំនាក់ទំនងទៅរថយន្តសង្គ្រោះបន្ទាន់ ដឹកយកទៅមន្ទីពេទ្យភ្លាមៗ៕
មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ខឹងសង្សារលោតទម្លាក់ពីលើស្ពានអាកាសស្ទឹងមានជ័យ ប្រកាច់ពេញផ្លូវ ខឹងសង្សារលោតទម្លាក់ពីលើស្ពានអាកាសស្ទឹងមានជ័យ ប្រកាច់ពេញផ្លូវ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:51:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.