មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ម្តាយបញ្ឆេះរថយន្តឲ្យកូនគេង តែជនសង្ស័យឡើងបើកគេចខ្លួន ផ្អើលសមត្ថកិច្ចដេញស្ទាក់សង្គ្រោះក្មេង ២នាក់ ដោយសុវត្ថិភាព ឯជនសង្ស័យគេចខ្លួនបាត់

ភ្នំពេញ៖ ម្តាយទុកកូនគេងក្នុងរថយន្តដោយ បញ្ឆះនិងមានសោជាប់រថយន្តត្រូវចោរលួចទៅបាត់ទាំងកូន ម្ដាយស្រែកទ្រហោយំ និងដួលសន្លប់ជាច្រើនដង ផ្អើលសមត្ថកិច្ច ១២ ខណ្ឌ ក្នុងក្រុងភ្នំពេញទាំងយប់ ។ ហេតុការណ៍នេះបាន បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណជា ៨យប់ថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០១៩ ស្ថិតនៅផ្លូវ ១៤៣សង្កាត់អូរឡាំពិច ខណ្ឌចំការមន ធានីភ្នំពេញ ។

មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៤០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
តាមប្រភពព័ត៌មានពីក្រុមគ្រួសារសាច់ញាតិរបស់ជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ ស្ត្រីជាម្ដាយមានឈ្មោះ ពៅ បុប្ផា អាយុ ៣៨ ឆ្នាំ និងប្ដីឈ្មោះ ណុប ពិសី អាយុ ៣៨ឆ្នាំ បានជិះរថយន្តរថយន្ត ហាយលែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2S-4126 ពីផ្ទះ មកលក់ដូរមានបុកល្ហុង ប្រហិត នៅផ្លូវកើតហេតុខាងលើ ដោយឃើញកូន តូចអាយុពីរខែ និង បងម្នាក់ទៀត អាយុ ១១ ឆ្នាំ ងងុយគេង ក៏បញ្ឆេះរថយន្តទុកកូនឲ្យដេកនៅក្នុងនោះ មួយសន្ទុះក្រោយមកជនសង្ស័យ មានគ្នា ២នាក់ ដើរក្រឡឹងរថយន្ត ២ ទៅមក ៣ជុំ រួចធ្វើសកម្មភាពលួចរថយន្តទៅបាត់ ម្ដាយឪពុកភ័យស្លន់ស្លោទ្រហោយំរាយការណ៍ ទៅសមត្ថកិច្ច ផ្អើលអាជ្ញាធរមានសមត្ថកិច្ចទាំង ១២ ខណ្ឌ ក្នុងរាជធានីភ្នំពេញ ដេញស្ទាក់ចាប់បានរថយន្ត ចំណុចក្បាលថ្នល់ រីឯជនសង្ស័យបានរត់គេចខ្លួនបាត់ស្រមោល ។

សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
ប្រភពបានបន្តទៀតថា ក្រុមជនសង្ស័យបានធ្វើសកម្មភាពពីកន្លែងមួយទៅកន្លែងមួយ ដោយប្ដូរតៃកុងរថយន្តចំនួន ៤លើក ស្មើនឹង ៤នាក់ ។ បន្ទាប់ពីសមត្ថកិច្ចដេញស្ទាក់យក រថយន្តនិង កូនៗតូចពីរនាក់បងប្អូនបានមកវិញ ក៏បាននាំយករថយន្តនិងជនរងគ្រោះ ទៅអធិការដ្ឋានគរបាល ខណ្ឌចំការមន ដើម្បីធ្វើការសាកសួរ និងធ្វើការស្រាវជ្រាវស្វែង រកក្រុមជនសង្ស័យ យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕

មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ម្តាយបញ្ឆេះរថយន្តឲ្យកូនគេង តែជនសង្ស័យឡើងបើកគេចខ្លួន ផ្អើលសមត្ថកិច្ចដេញស្ទាក់សង្គ្រោះក្មេង ២នាក់ ដោយសុវត្ថិភាព ឯជនសង្ស័យគេចខ្លួនបាត់ ម្តាយបញ្ឆេះរថយន្តឲ្យកូនគេង តែជនសង្ស័យឡើងបើកគេចខ្លួន ផ្អើលសមត្ថកិច្ចដេញស្ទាក់សង្គ្រោះក្មេង ២នាក់ ដោយសុវត្ថិភាព ឯជនសង្ស័យគេចខ្លួនបាត់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 9:07:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.