មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ជិះម៉ូតូគេចពីសមត្ថកិច្ច ជ្រុលទៅបុករថយន្តរងរបួសធ្ងន់បីនាក់

ភ្នំពេញ៖ យុវជនបីនាក់រងបួសធ្ងន់រណូករណែលពេញផ្លូវ ខណៈជិះម៉ូតូលឿនជ្រុលទៅបុករថយន្តចំពីមុខពេញទំហឹង កាលពីវេលាម៉ោង ១០ នឹង ២០នាទីយប់ ថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ ២០១៩ ត្រង់ចំណុចច្រមុះជ្រូកស្ទឹងមានជ័យ នៅតាមបណ្ដោយផ្លូវវេងស្រេង កែងនឹងផ្លូវ ២១៧ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទីី៣ ខណ្ឌមានជ័យ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានៅ ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញយុវជនបីនាក់បានជិះម៉ូតូមួយគ្រឿងម៉ាក YAMAHA អិុចសីុវទ័រ ពណ៌ខ្មៅ អត់ស្លាកលេខ ជិះដោយបុរសបីនាក់ ក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនយ៉ាងលឿង ខណៈពេលនោះកម្លាំងនគបាលអន្ដរាគមន៍ ដោយមានការសង្ស័យ ក៏ជិះដេញតាមឲ្យឈប់ តែជនយុវជនខាងលើមិនឈប់ ក៏បន្ថែមល្បឿន ជ្រុលទៅបុករថន្តមួយគ្រឿង ម៉ាកកូរ៉េ ពណ៌ស ពាក់ស្លាកលេខ សៀមរាប 2A-5440 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅបញ្រ្ចាស់គ្នា ពេញទំហឹង បណ្ដាលឲ្យម៉ូតូចូលក្រោមរថយន្ត ចំណែកមនុស្សរងរបួសធ្ងន់ ភ្លាមៗត្រូវបានរថយន្ត គ្លីនិកឯកជនសូគា៌ដឹកយកទៅសង្គ្រោះបន្ទាន់។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចណ៍ផ្លូវគោក ស្នងការរាជធានីភ្នំពេញ រងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់។
ជិះម៉ូតូគេចពីសមត្ថកិច្ច ជ្រុលទៅបុករថយន្តរងរបួសធ្ងន់បីនាក់ ជិះម៉ូតូគេចពីសមត្ថកិច្ច ជ្រុលទៅបុករថយន្តរងរបួសធ្ងន់បីនាក់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:37:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.