មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

សមត្ថកិច្ចឃាត់ខ្លួនមនុស្សប្រុសស្រីជាង ២០នាក់ ដកហូតថ្នាំញៀនចំនួន ១៤០ កញ្ចប់តូច

ភ្នំពេញ៖ មនុស្សប្រុសស្រីជាង ២០នាក់ និងថ្នាំញៀនចំនួន ១៤០កញ្ចប់តូច ត្រូវកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសហការណ៍ជាមួយអធិការដ្ឋាននគរបាលខណ្ឌដូនពេញបានធ្វើការចុះបង្ក្រាបនិងឃាត់ខ្លួន។កាលពី វេលាម៉ោង១៨និង៣០នាទី ថ្ងៃទី១៧ ខែមិថុនាឆ្នាំ២០១៩ នៅចំណុចបន្ទប់គ្មានលេខ(សំណង់មិនរៀបរយ) ផ្លូវរថភ្លើង ក្រុម២៦ ភូមិ២ សង្កាត់ស្រះចក ខណ្ឌដូនពេញ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានអោយដឹងថា ដោយបានការអនុញ្ញាតតាមរយៈទូរស័ព្ទពីលោក ឡុង ជាប ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងចូលរួមផ្ទាល់ពីលោក អ៊ុំ បញ្ញា ជាក្រឡាបញ្ជីអមផង ដឹកនាំដោយលោកវរសេនីយ៍ទោ រ៉ឹម ម៉ិច នាយរងការិយាល័យប្រឆាំងគ្រឿងញៀន និងលោកវរសេនីយ៍ទោ ស៊ិន វណ្ណ នាយរងការិយាល័យប្រឆាំងគ្រឿងញៀន កម្លាំងប្រតិបត្តិការសរុបចំនួន១៥នាក់បានចុះដល់ចំណុចខាងលើធ្វើការត្រួតពិនិត្យឆែកឆេររកឃើញក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន១៤០កញ្ចប់តូច និងឃាត់ខ្លួនមនុស្សចំនួន០៤នាក់ ភេទប្រុស។ បន្ទាប់មកក្រុមការងារខាងការិយាល័យប្រឆាំងគ្រឿងញៀនធ្វើការបង្រ្កាបតាមបណ្តោយផ្លូវរថភ្លើងឃាត់ខ្លួនមនុស្សបានចំនួន១៨នាក់ ស្រី០១នាក់ និងម៉ូតូចំនួន១២គ្រឿងបន្ថែមទៀត។ បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងខាងលើ បញ្ជូនទៅការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរបន្ត៕
សមត្ថកិច្ចឃាត់ខ្លួនមនុស្សប្រុសស្រីជាង ២០នាក់ ដកហូតថ្នាំញៀនចំនួន ១៤០ កញ្ចប់តូច សមត្ថកិច្ចឃាត់ខ្លួនមនុស្សប្រុសស្រីជាង ២០នាក់ ដកហូតថ្នាំញៀនចំនួន ១៤០ កញ្ចប់តូច Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:26:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.