មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ជនជាតិចិនស្រវឹងស្រាជោក បើករថយន្តស៊េរីទំនើបលឿនពេក បុកម៉ូតូផ្លោងតាមចិញ្ចើមផ្លូវផ្ងាជើង ស្លាប់បុរសពីរនាក់

ភ្នំពេញ៖ បុរសជនជាតិពីរនាក់ស្រវឹងស្រាឡើងទន់ខ្លួន បើករថយន្តស៊េរីទំនើប ម៉ាករ៉េនរូវើមួយគ្រឿង វាជែង ទៅបុកម៉ូតូចំពីមុខពេញទំហឹង ផ្លោងទៅតាមចឹញ្ចើមផ្លូវផ្ងាជើងឡើងលើ បណ្តាលអោយបុរសពីរនាក់ស្លាប់បាត់បង់ជីវិតភ្លាមនៅកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម។
ហេតុការណ៍គួរឲ្យរន្ធត់នេះកើតឡើងកាលពីវេលាម៉ោង ១០ នឹង ៣០ នាទីយប់ ថ្ងៃទី ១៤ ខែ មិថុនា ឆ្នាំ ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវ ១៩៦២ កែងផ្លូវប្រឡាយ ភូមិអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។

មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៤០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ជនរងគ្រោះទី១៖មានឈ្មោះ យឹម សំណាង ភេទប្រុស អាយុ២៤ មុខរបរជាងដែកនៅម្តុំផ្សារត្រពាំងថ្លឹង ស្នាក់នៅកន្លែងធ្វើការ មានស្រុកកំណើត ភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។ ចំណែកទី២៖ មិនស្គាល់អត្តសញ្ញាណនោះ ទេសមត្ថកិច្ចកំពុងធ្វើស្រាវជ្រាវ។

សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅនិងកន្លែង កើតហេតុបានឲ្យដឹងថាមុនកើតហេតុឃើញបុរសជនជាតិម្នាក់រួមនិងបុរសជនជាតចិនម្នាក់ទៀតស្រវឹងស្រាឡើងទន់ខ្លួនបើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាករ៉េនរូវើពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2R-0777ធ្វើដំណើរទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនលុះមកដល់ចំណុចកើតហេតុខាងលើបានវ៉ាជែងមកខាងឆ្វេងដៃជ្រុលបុកម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ស៊េរី០១៩ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1HI-0788ជិះដោយបុរសពីរនាក់បញ្ច្រាស់ទិសដៅគ្នាពីកើតទៅលិចចំពីមុខពេញទំហឹងបណ្តាលឲ្យជនរងគ្រោះនិងម៉ូតូទៅតាមចិញ្ចើមផ្លូវស្លាប់ភ្លាមៗនិងកន្លែងកើតហេតុ។ចំណែកជនជាតិចិនបើករថយន្តបង្កទាំងពីរនាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនមកប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងធ្នង់ភ្លាមៗ។

មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទោរក្សាទុកនៅការិយាល័យចរាចណ៍ផ្លូវគោកស្នងការ រាជធានីភ្នំពេញ រងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់។ដោយសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគលជូនសាច់ញាត្តិយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕
ជនជាតិចិនស្រវឹងស្រាជោក បើករថយន្តស៊េរីទំនើបលឿនពេក បុកម៉ូតូផ្លោងតាមចិញ្ចើមផ្លូវផ្ងាជើង ស្លាប់បុរសពីរនាក់ ជនជាតិចិនស្រវឹងស្រាជោក បើករថយន្តស៊េរីទំនើបលឿនពេក បុកម៉ូតូផ្លោងតាមចិញ្ចើមផ្លូវផ្ងាជើង ស្លាប់បុរសពីរនាក់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:21:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.