ភ្នំពេញ៖ យុវជនម្នាក់បានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យនិង២នាក់ទៀតរបួសធ្ងន់ខណះពួកគេជិះម៉ូតូលឿនដល់ចំណុចផ្លូវកោងមិនបន្ថយល្បឿនក៏ជ្រុលបុករថយន្តបាញ់បេតុងពេញទំហឹងកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី៥ខែមិថុនាឆ្នាំ២០១៩ នៅចំណុចច្រមុះជ្រូកស្ទឹងមានជ័យ តាមបណ្តោយផ្លូវវ៉េងស្រែងកែងនិងផ្លូវ២១៧ សង្កាត់ស្ទឹងមាន៣ ខណ្ឌមានជ័យ។
ជនរងគ្រោះដែលស្លាប់ឈ្មោះសានគឹមសាន ភេទប្រុសអាយុ១៩ឆ្នាំ មានស្រុកកំណេីតភូមិដេីមដូងឃុំក្រពុំឈូក ស្រុកកោះអណ្តែត ខេត្តតាកែវ។ តាមសាក្សីនៅកន្លែងកេីតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញរថយន្តប្រភេទបាញ់បេតុង ពាក់ស្លាកលេខភ្នំពេញ5A 0957 ធ្វេីដំណេីរតាមបណ្តោយផ្លូវ២១៧ក្នុងទិសដៅពីត្បូងទៅជេីងហេីយបានបត់ឆ្វេងបំណងទៅផ្លូវវេងស្រេងស្រាប់តែមានយុវជន៣នាក់ជិះម៉ូតូហុងដាឌ្រីមសង់ ស៊េរីឆ្នាំ២០០៨ ពណ៍ខ្មៅ ពាក់ស្លាកលេខព្រៃវែង1A 8333 ធ្វេីដំណេីរតាមបណ្តោយផ្លូវវេងស្រេងបត់ស្តាំដៃ មកផ្លូវ២១៧ក្នុងល្បឿនលឿនកាច់ចង្កូតមិនទាន់ក៏ជ្រុលបុករថយន្តពេញទំហឹងបណ្តាលអោយរងរបួសធ្ងន់ធ្ងរ៣នាក់។ ភ្លាមនោះជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗតែដោយអកុសលជនរងគ្រោះម្នាក់បានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។
ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកេីតហេតុទំនាក់ទំនងទៅជំនាញធ្វេីការវាស់វែងយករថយន្តនិងម៉ូូតូយកទៅចរាចរណ៍ជេីងគោករាជធានីភ្នំពេញរងចាំដោះស្រាយពេលក្រោយ។ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ជូនសាច់ញាត្តិយកទៅធ្វើបុណ្យតាមប្រពៃណី៕

ជិះម៉ូតូលឿនពេកបត់ផ្លូវកោង ជ្រុលបុករថយន្តពេញទំហឹង ស្លាប់ម្នាក់របួសធ្ងន់ ២នាក់
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
7:25:00 PM
Rating:
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
7:25:00 PM
Rating:

No comments: