សង្ស័យស្រវឹងស្រា បើករថយន្តបុករះផ្ទះវេលុយ ផ្ទះអ៊ុតសក់ និងបង្គោលស្លាកមឹតហ្វូន រងការខូចខាតយ៉ាងដំណំ - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

សង្ស័យស្រវឹងស្រា បើករថយន្តបុករះផ្ទះវេលុយ ផ្ទះអ៊ុតសក់ និងបង្គោលស្លាកមឹតហ្វូន រងការខូចខាតយ៉ាងដំណំ

ភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹងស្រា បើករថយន្តកូរ៉ូឡាមួយគ្រឿងក្នុងល្បឿនលឿន ដល់ផ្លូវកោងបួងចង្កូតមិនទាន់ ជ្រុលទៅបុករះផ្ទះវីងវេលុយ ផ្ទះអ៊ុតសក់ និងបង្គោលស្លាកផ្សាយពាណិជកម្មទូរស័ព្ទ មឹតហ្វូន បណ្តាលឲ្យរងការខូចឋាតយ៉ាងដំណំ សំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។

មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៤០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ២ នឹង ៣០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ៦ ខែ មិថុនា ឆ្នាំ ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវវ៉េងស្រេង ភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ។

សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសម្នាក់ បើករថយន្តកូរ៉ូឡាមួយគ្រឿង ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2H-9417 ទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន ខណៈមកចំណុចកើតហេតុខាងលើ ជួននឹងផ្លូវកោង បានរេចង្កូតទៅបុករះចូលផ្ទះវីងវេលុយ ផ្ទះអ៊ុតសក់ និងបង្គោលស្លាកផ្សាយពាណិជ្ជកម្មទូរស័ព្ទមឹតហ្វូន បណ្តាលឲ្យឲ្យរងការខូចខាតយ៉ាងដំណំ សំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។

មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ក្រោយកើតហេតុ សមត្ថកិច្ខមូលដ្ឋានបានចុះមកដល់ ទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅ អធិការដ្ឋាននគរបាល ខណ្ឌពោធិសែនជ័យ រងចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕
សង្ស័យស្រវឹងស្រា បើករថយន្តបុករះផ្ទះវេលុយ ផ្ទះអ៊ុតសក់ និងបង្គោលស្លាកមឹតហ្វូន រងការខូចខាតយ៉ាងដំណំ សង្ស័យស្រវឹងស្រា បើករថយន្តបុករះផ្ទះវេលុយ ផ្ទះអ៊ុតសក់ និងបង្គោលស្លាកមឹតហ្វូន រងការខូចខាតយ៉ាងដំណំ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:15:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.