មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បុរសម្នាក់សង្ស័យស្រវឹងស្រា ខ្លាំងពេក បាត់បង់ស្មារតី ជិះម៉ូតូមកផ្តួលចោល រត់ទៅលោតចូលក្រោមស្ពានទឹកស្អុយផ្អើលអ្នកភូមិ និងសមត្ថកិច្ច

ភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រ វឹងស្រាខ្លាំងពេកបាត់បង់ស្មារតីបានជិះម៉ូតូ Zoomer-x មួយគ្រឿង មកផ្តួលចោលរត់ទៅលោតចូលក្រោមស្ពានទឹកស្អុយ ផ្អើលប្រជាពលដ្ឋ និងសមត្ថកិច្ចចុះជួយសង្គ្រោះ។
ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះកើតឡើងកាលពីវេលាម៉ោង ១០ នឹង ១០នាទីយប់ ថ្ងៃទី ៩ ខែ មិថុនា ឆ្នាំ ២០១៩ ស្ថិតនៅចំណុចស្ពានប្រឡាយ ទឹកស្អុយ តាមបណ្តោយផ្លូវ ១៩៨៦ កែងផ្លូវ ៥៩៨ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
តាមប្រភពព័ត៌ពីប្រជាពលរដ្ឋដែរឃើញហេតុការណ៍នេះបានប្រាប់ឲ្យដឹងថា គេឃើញបុរសខាងលើសង្ស័យខ្លាំងស្រវឹងស្រាខ្លាំងពេក បានជិះម៉ូតូ zoomer-x មួយគ្រឿង ពណ៌ក្រហម លាយស ពាក់ស្លាកលេខ ភ្នំពេញ 1HG-8906 តាមបណ្តោយផ្លូវ ៥៩៨ ទិសដៅពីជើងទៅត្បូង មកដល់ចំណុចនៅមុខហាងមីហិរ នៅក្បែរកន្លែងកើតហេតុ បានផ្តួលម៉ូតូចោល រួចដើរចូលទៅក្នុងហាង បាត់ ស្រាប់បានបន្តិឃើញ បុរសខាងលើបានរត់ចេញមកក្រៅ វិញយ៉ាងលឿន លុះរត់មកដល់ចំណុចកើតហេតុ បានលោតចូលក្រោមស្ពានទឹកស្អុយបាត់ រកមិនឃើញ​ ធ្វើឲ្យផ្អើលអ្នកភូមិ និងសមត្ថកិច្ចចុះអន្តរាគមន៍ ស្វែងរកជនរងគ្រោះអស់រយៈពេលជាងកន្លះម៉ោង ទើបរកឃើញជនរងគ្រោះនៅដេកនៅក្រោមស្ពាន ភ្លាមៗនោះអ្នកឃើញហេតុការណ៍ និងសមត្ថកិច្ចបានយកទុយោបោះចូលក្រោមស្ពាន ឲ្យជនរងគ្រោះតោងចេញមកក្រៅវិញ ដើម្បីជួយសង្គ្រោះ បន្ទាប់សមត្ថកិច្ចបានយកជនរងគ្រោះមកប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី ដើម្បីសួនាំបន្ត៕
បុរសម្នាក់សង្ស័យស្រវឹងស្រា ខ្លាំងពេក បាត់បង់ស្មារតី ជិះម៉ូតូមកផ្តួលចោល រត់ទៅលោតចូលក្រោមស្ពានទឹកស្អុយផ្អើលអ្នកភូមិ និងសមត្ថកិច្ច បុរសម្នាក់សង្ស័យស្រវឹងស្រា ខ្លាំងពេក បាត់បង់ស្មារតី ជិះម៉ូតូមកផ្តួលចោល រត់ទៅលោតចូលក្រោមស្ពានទឹកស្អុយផ្អើលអ្នកភូមិ និងសមត្ថកិច្ច Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:22:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.