មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ស្រវឹងស្រា បើករថយន្តស៊េរីទំនើបបញ្ច្រាស់ទិសចរាចរណ៍ បុករះមូតូ ៤គ្រឿង និងត្រីចក្រយានយន្ត ១គ្រឿង ខណៈឈប់នៅភ្លើងស្តុប របួសធ្ងន់ ៤នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លូន

ភ្នំពេញ៖ បុរសម្នាក់សង្ស័យជាមន្ត្រីអាវុធហត្ថសក្ត័ ៤កន្លះ លើផ្ទៃប្រទេសស្រវឹងស្រា បើករថយន្តស៊េរីទំនើបម៉ាកឡិចសុីស 470មួយគ្រឿងបញ្ច្រាស់ទិសចរាចរណ៍ទៅបុករះម៉ូតូ ៤គ្រឿង និងត្រីចក្រយានយន្ត មួុយគ្រឿង ខណៈឈប់នៅភ្លើងស្តុប បណ្តាលរងរបួសធ្ងន់បុរស ៤នាក់ ត្រូវបានសមត្ថកិច្ចធ្វើកាឃាត់ខ្លួនអ្នកបើកបរបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌ៧មករាភ្លាមៗ។
ហេតុការណ៍បង្កឲ្យមានភ្ញាក់ផ្អើលនេះកើតឡើងកាលពីវេលាម៉ោង ១៩ នឹង ៤០នាទី ថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០១៩ ស្ថិតនៅចំណុចស្តុបក្តាន់ពីរ តាមបណ្តោយផ្លូវសហពន្ធ័រុស្ស៊ី ក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគបុរសម្នាក់ស្រវឹងស្រាបើករថយន្តមួយគ្រឿងម៉ាកឡិចសុីស LX-470 ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 2K-1668ធ្វើដំណើរទិសដៅពីកើតទៅលិចខណះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងស្តាំដៃចូលមកផ្លូវម្ខាងទៀតបញ្ច្រាស់ទិសចរាចរណ៍ បានជ្រុលបុករះម៉ូតូ៤គ្រឿង និងត្រីចក្រយានយន្តមួយគ្រឿងខណៈឈប់នៅ និងភ្លើងស្តុបបញ្ច្រាស់ទិសដៅគ្នា បណ្តាលឲ្យបុរស៤នាក់រងរបួសធ្វន់ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះភ្លាមៗចំណែកម្ចាស់រថយន្តបង្កត្រូវសមត្ថកិច្ខឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌ៧មករាភ្លាមៗ។បន្ទាប់មកគេឃើញនៅក្នុងរថយន្តបង្កមានឯកសណ្ឋានជាមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេសមានឈ្មោះគង់ វាសនា មានឋានន្តរសក្ត័វីរសេនីយ៍ទោ សក្ត័៤កន្លះ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូនិងម៉ូតូកង់បីទៅរក្សាទិកនៅការិយាល័យចរាចណ៍ផ្លូវគោកស្នងការាជធានីភ្នំពេញរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕
ស្រវឹងស្រា បើករថយន្តស៊េរីទំនើបបញ្ច្រាស់ទិសចរាចរណ៍ បុករះមូតូ ៤គ្រឿង និងត្រីចក្រយានយន្ត ១គ្រឿង ខណៈឈប់នៅភ្លើងស្តុប របួសធ្ងន់ ៤នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លូន ស្រវឹងស្រា បើករថយន្តស៊េរីទំនើបបញ្ច្រាស់ទិសចរាចរណ៍ បុករះមូតូ ៤គ្រឿង និងត្រីចក្រយានយន្ត ១គ្រឿង ខណៈឈប់នៅភ្លើងស្តុប របួសធ្ងន់ ៤នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លូន Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:46:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.