មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

រថយន្តឡិចស៊ីសGS300បេីកបុកម៉ូតូរបួសធ្ងន់ស្រាល៣នាក់អូសម៉ូតូជាប់ក្រោមបែកផ្កាភ្លេីងពេញផ្លូវ

ភ្នំពេញ៖ យុវជន៣នាក់បានរងរបួសធ្ងន់ស្រាលត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗខណះកំពុងជិះម៉ូតូឌុបគ្នាហេីយត្រូវរថយន្តឡិចស៊ីសGS300បេីកបុកពេញទំហឹងកាលពីវេលាម៉ោង១០និង២០នាទីយប់ថ្ងៃទី២៧​ខែមិថុនា​ឆ្នាំ២០១៩​ នៅចំណុចផ្លូវលេខ៣២៨កែង២០៥​ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី២ខណ្ឌចំការមន​ ហេីយព្យាយាមបេីករថយន្តេចខ្លួនទាំងជាប់ម៉ូតូនៅខាងក្រោមរថយន្តរហូតមកដល់មុខផ្ទះជនបង្កផ្លូវលេខ៣៦៦​ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី១​ ខណ្ឌចំការមន​ទេីបប្រជាពលរដ្ឋដេញមកទាន់ឃាត់រថយន្តជាប់ចំណែកម្ចាស់រថយន្តគេចចូលក្នុងផ្ទះបាត់។ តាមសាក្សីនៅកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញយុវជន៣នាក់ជិះម៉ូតូមួយគ្រឿងម៉ាកnexII ពណ៍ខ្មៅពាក់ស្លាកលេខស្វាយរៀង1N 8392 ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ២០៥ក្នុងទិសដៅពីកេីតទៅលិចខណះមកដល់ចំណុចផ្លូវបំបែកជាបួននិងលេខ៣២៨ក៏មានរថយន្តម៉ាកឡិចស៊ីសGS300​ ពណ៍ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2AY 0606​ បេីកបរដោយបុរសម្នាក់សង្ស័យស្រវឹង​ ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ៣២៨​ ក្នុងទិសដៅពីជេីងទៅត្បូងក្នុងល្បឿនលឿនដោយមិនបន្ថយល្បឿនក៏ជ្រុលបុកម៉ូតូពេញទំហឹងបណ្តាលអោយរបួសធ្ងន់ស្រាល៣នាក់ភ្លាមរថយន្តបង្កបានព្យាយាមបេីករត់ទាំងម៉ូតូជាប់ក្រោយរថយន្តអូសបែកផ្កាភ្លេីងពេញផ្លូវរហូតមកដល់ផ្ទះទេីបចតរថយន្តចោលរត់ចូលផ្ទះបាត់ត្រូវប្រជាពលរដ្ឋដេញតាមមកទាន់។ ក្រោយកេីតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនោះមន្ទីរពេទ្យ២នាក់ចំណែកម្នាក់ទៀតរបួសស្រាលបានដេញតាមរថយន្តបង្ក។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកេីតហេតុនិងធ្វេីការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចំការមនរងចាំដោះស្រាយតាមច្បាប់៕
រថយន្តឡិចស៊ីសGS300បេីកបុកម៉ូតូរបួសធ្ងន់ស្រាល៣នាក់អូសម៉ូតូជាប់ក្រោមបែកផ្កាភ្លេីងពេញផ្លូវ រថយន្តឡិចស៊ីសGS300បេីកបុកម៉ូតូរបួសធ្ងន់ស្រាល៣នាក់អូសម៉ូតូជាប់ក្រោមបែកផ្កាភ្លេីងពេញផ្លូវ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 10:35:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.