មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បុរសម្នាក់ស្រវឹងស្រា បើករថយន្តឡិចសុីស 470 បុករះរទេះលក់សាច់អាំង និងទូរលក់បុកល្ហុងខូចខាតយ៉ាងដំណំ

ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាធ្លាក់ភ្នែក បើករថយន្តស៊េរីទំនើបឡិចសុីស 470 មួយគ្រឿង បុករះរទេះលក់សាច់អាំងនិងទូលក់បុកល្ហុងចតលក់តាមចិញ្ចើមផ្លូវបណ្តាលឲ្យខូចខាតយ៉ាងដំណំតែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។

មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៤០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១២ខែកក្តដាឆ្នាំ២០១៩ស្ថិតនៅតាមបណ្តោយផ្លូវ១៩៨៦កែងនិង១០០៧ក្នុងសង្កាត់ភ្នំពេញថ្នី ខណ្ឌសែនសុខ។

សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
តាមប្រភពព័ត៌មានពីកន្កែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់ស្រវឹងស្រាបើករថយន្តឡិចសុីសពណ៌ស្កមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2Q-8581ធ្វើដំណើរក្នុង ដៅពីលិចទៅកើត ខណះមកដល់ចំណុចកើតហេតុបានរេចង្កូតទៅបុករះរទេះលក់សាច់អាំងនិងទូលក់បុកល្ហុងចតលក់តាមចិញ្ចើមផ្លូវបណ្តាលឲ្យរទេះលក់សាច់អាំងរងការខូចខាតយ៉ាងដំណំនិងសាច់ជ្រុះរាយពេញផ្លូវចំណែកទូលក់បុកល្ហុងខូចខាតតិតូចសំណាងល្អម្ចាស់រទេះលក់សាច់អាំងលោតទាន់មិនមានរងរបួស។

មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ក្រោយកើតហេតុសមត្ថកិច្ចមូនដ្ឋាននិងជំនាញបានចុះមកដល់ដោយភាគីទាំងសងខាងសូមធ្វើការសម្របសម្រួលគ្នាដោយភាគីខាងរថយន្តបង្កចេញសំណងចំនួន៣០០ដុល្លារទៅឲ្យភាគីរទេះលក់សាច់អាំងហើយជួសជុលទូលកបុកល្ហុងផងដើម្បីចញ្ចប់រឿងនៅនិងកន្លែងកើតហេតុ៕
បុរសម្នាក់ស្រវឹងស្រា បើករថយន្តឡិចសុីស 470 បុករះរទេះលក់សាច់អាំង និងទូរលក់បុកល្ហុងខូចខាតយ៉ាងដំណំ បុរសម្នាក់ស្រវឹងស្រា បើករថយន្តឡិចសុីស 470 បុករះរទេះលក់សាច់អាំង និងទូរលក់បុកល្ហុងខូចខាតយ៉ាងដំណំ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:00:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.