មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ក្មេងស្ទាវមួយក្រុម ឃើញសមត្ថកិច្ចដេញតាម បើកម៉ូតូទៅវាក់នឹងសមត្ថកិច្ចដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ ក៏បកត្រឡប់ក្រោយទៅបុកលោកនាយប៉ុស្តិ៍ ភ្នំពេញថ្មី រងរបួសស្រាល

ភ្ញំពេញ៖ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ភ្នំពេញថ្មី បានជិះម៉ូតូមួយគ្រឿងដេញ ក្មេងស្ទាវ ៥ នាក់ ជិះម៉ូតូ ៣គ្រឿង ដោយមានការសង្ស័យជាមុខសញ្ញា ធ្វើឲ្យជនសង្ស័យ ទាំង ៥នាក់ ភ័យស្លន់ស្លោបាននាំគ្នាជិះម៉ូតូត្រឡប់ក្រោយ ទៅបុកពេញទំហឹងបណ្តាលឲ្យដួលបោកនឹងថ្នល់រងរបួសក្បាលជង្គង់ ស្រាល រួចនាំគ្នាបើករត់ ត្រូវបានកម្លាំងគនរបាលផ្នែកអន្តរាគមន៍ ខណ្ឌសែនសុខ កំពុងដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ ជិះដេញតាមចាប់បានពីរនាក់ និងម៉ូតូមួយគ្រឿង កាលពីវេលាម៉ោង ១០ នឹង ៣០នាទីយប់ ថ្ងៃទី ២០ ខែ កក្តដា ឆ្នាំ ២០១៩ ស្ថិតនៅចំណុចមុខការ៉ាស់សាំងតេលា តាមបណ្តោយផ្លូវ ១៩៨៦ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៤០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ជនសង្ស័យទី១៖ មានឈ្មោះ វ៉ែន សំណាង ភេទ ប្រុស អាយុ ១៦ មុខរបរមិនពិតប្រកដ ស្នាក់នៅជាមួយម្តាយ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ។ ទី២៖មានឈ្នោះ ចាន់ ថន ភេទ ប្រុស អាយុ ១៦ឆ្នាំ មុខរបរ ជាអ្នកព័ទអក្្សរ ស្នាក់នៅភូមិ ឃុំ ជាមួយគ្នា។
សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
តាមប្រភព័ត៌មានពីលោកនាយប៉ុស្តិ៍បានឲ្យដឹងថា មុនកើតហេតុរូបលោកកំពុងជិះម៉ូតូមួយគ្រឿងតាមបណ្តោយផ្លូវ ១៩៨៦ ទិសដៅពីកើតទៅលិច ស្រាប់តែឃើញជនសង្ស័យចំនួន ៥នាក់ ជិះម៉ូតូចំនួន ៣គ្រឿង ខណៈនោះដោយមានការសង្ស័យ លោកបានជិះម៉ូតូដេញតាមពិីក្រោយ រហូតមកដល់ចំណុចកើតហេតុ ដែលមានកម្លាំងសត្ថកិច្ខកំពុងដាក់គោលដៅត្រួតពិនិត្យជាតិស្រវឹង និងអាវុធជាតិផ្ទុះផងនោះ ស្រាប់តែក្មេងទាំង ៥នាក់ ឃើញកម្លាំងសមត្ថកិច្ចឈរព្រោងព្រាតនាំគ្នាភ័យស្លន់ស្លោ បាននាំគ្នាជិះម៉ូតូបត់ត្រឡប់ក្រោយ ហើយក្មេងពីរនាក់ ក្នុង​ចំណោម ៥នាក់ ជ្រុលទៅបុកលោក បណ្តាលឲ្យដួលរងរបួសក្បាលចង្គុងស្រាល បន្ទាប់មកបាននាំគ្នាជិះគេចខ្លួន តែត្រូវបានកម្លាំងសមត្ថកិច្ចផ្នែកអន្តរាគមន៍ ខណ្ឌសែនសុខ កំពុងដាក់គោលដៅត្រូតពិនិត្យអាវុធជាតិផ្ទុះ នាំគ្នា ទាញយកម៉ូតូជិះដេញតាមរហូតមកដល់ផ្លូវ ៥៩៨ សង្កាត់បឹងកក់ ២ ខណ្ឌទួលគោក ទើបឃាត់បានក្មេងប្រុសពីរនាក់ រួមនិងម៉ូតូមួយគ្រឿង ម៉ាកហុងដាសង់ប៊ិច ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ BK-3838 ចំណែកបក្ខពួក ៣នាក់ទៀត ជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោល។
មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
បច្ចុប្បន្នក្មេងស្ទាវទាំងពីរនាក់ រួមនិងមូតូមួយគ្រឿង ត្រូវបានកម្លាំងសមត្ថកិច្ខបញ្ជូនខ្លួនទៅ អធិការដ្ឋាននគរបាល សែនសុខ ដើម្បីសួនាំបន្ត៕
ក្មេងស្ទាវមួយក្រុម ឃើញសមត្ថកិច្ចដេញតាម បើកម៉ូតូទៅវាក់នឹងសមត្ថកិច្ចដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ ក៏បកត្រឡប់ក្រោយទៅបុកលោកនាយប៉ុស្តិ៍ ភ្នំពេញថ្មី រងរបួសស្រាល ក្មេងស្ទាវមួយក្រុម ឃើញសមត្ថកិច្ចដេញតាម បើកម៉ូតូទៅវាក់នឹងសមត្ថកិច្ចដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ ក៏បកត្រឡប់ក្រោយទៅបុកលោកនាយប៉ុស្តិ៍ ភ្នំពេញថ្មី រងរបួសស្រាល Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:28:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.