មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ជនជាតិចិន មួយក្រុម ព្រួតគ្នាវាយជនជាតិចិនដូចគ្នា រងរបួសធ្ងន់ពីរនាក់

ភ្នំពេញ៖ បុរសជនជាតិចិនមួយក្រុមនាំគ្នាព្រួយវាយទៅជនជាតិចិនដូចគ្នាពីរនាក់ទៀត នឹងដំដែករលាស់ និងដំបងឆក់ បណ្តាលឲ្យរងរបួសបែកក្បាលធ្ងន់។

មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៤០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៤ ទៀបភ្លឺ ឈានចូលថ្ងៃទី ២០ ខែ កក្តដា ឆ្នាំ ២០១៩ ស្ថិតនៅចំណុចអគារ ឌឺសខាវើរី ហូ ថេល ឯ-ក តាមបណ្តោយផ្លូវ ២១៤ ខាងកើត អតីត ក្លឹបកម្សាន្ត លុចសារី ប្រមាណជា ១០០ម៉ែត្រ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ។

សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
តាមប្រភពពីអ្នកឃើញហេតុការណ៍នេះ​បានឲ្យដឹងថា មុនកើតហេតុ គេឃើញជនជាតិចិនមួយក្រុមមានគ្នាជាង ១០នាក់ រួមនិងជនរងគ្រោះផងដែរ បាននាំគ្នាដើរចេញពីអគារនៅចំណុចកើតហេតុ មកខាងក្រៅអគារ ស្រាប់តែមិនដឹងជាអ្វីនោះទេ ជនជាតិចិនមួយក្រុម ក្នុងចំណោមជនរងគ្រោះបាន នាំគ្នាព្រួត វាយជនរងគ្រោះពីរនាក់​នឹងដំបងដែករលាស់ និងដំបងឆក់ ព្រមទាំងឆក់ទៅលើជនរងគ្រោះ បណ្តាលឲ្យម្នាក់រងរបួសបែកក្បាលសន្លប់ស្តូកស្តឹង នៅចំណុចមុខអគារ ចំណែកម្នាក់ទៀតត្រូវបានជនជាតិចិនមួយក្រុមនោះអូសយកទៅខាងក្នុងបាត់។

មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ក្រោយកើតហេតុ គេឃើញរថយន្តសង្គ្រោះបន្ទាន់គ្លីនីក ហុងហាក់ ដឹកជនរងគ្រោះម្នាក់យកទៅសង្គ្រោះភ្លាម៕
ជនជាតិចិន មួយក្រុម ព្រួតគ្នាវាយជនជាតិចិនដូចគ្នា រងរបួសធ្ងន់ពីរនាក់ ជនជាតិចិន មួយក្រុម ព្រួតគ្នាវាយជនជាតិចិនដូចគ្នា រងរបួសធ្ងន់ពីរនាក់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:27:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.