មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

យកម៉ូតូទៅបញ្ចាំយកលុយលេងល្បែង អស់ពីខ្លួន បែកគំនិតលួចទូរសព្ទ័អ្នក រត់កង់បីម្ចាស់តាមទាន់ចាប់ប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញ៖ ជនសង្ស័យម្នាក់បន្ទាប់ពីចាញ់ល្បែងណេតអស់លុយពីខ្លួន បានហៅកង់បីជិះ ហើយខ្ចីទូរសព្ទ័តេ បែរជាយកទូរសព្ទ័រត់បណ្ដោះឲ្យបក្ខពួក ត្រូវម្ចាស់ត្រីចក្រយានយន្ត រត់ដេញតាមចាប់ជាប់ប្រគល់ឲ្យសមត្ថកិច្ច ប៉ុស្តិ៏នគរបាលរដ្ឋបាលបឹងសាឡាង កាលពីវេលា ម៉ោង ៩ នឹង ៣០នាទីយប់ ថ្ងៃទី ២៥ ខែ កក្ដដា ឆ្នាំ ២០១៩ ស្ថិតតាមបណ្ដោយផ្លូវ ២១៧ ចំណុចជិតស្ពានអាកាសស្ទឹងមានជ័យក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។
មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៤០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ជនសង្ស័យមានឈ្មោះអៀ ផារ៉ា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបមិនពិតប្រាដក ស្នាក់នៅបន្ទប់ជួលជិត ប្រឡាយទឹកស្អុយ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។មានស្រុកកំណើត នៅភូមិព្រៃធំ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
ជនរងគ្រោះមានឈ្មោះងួន គឹមយ៉ាន ភេទប្រុស អាយុ៥៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរត់កង់ឥណ្ឌា ស្នាក់នៅលូប្រាំសង្កាត់ ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។មានស្រុកកំណើតនៅភូមិ កោគត្រំ ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង រត់កង់បីឥណ្ឌា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HT-8672 ទូរស័ព្ឌរបស់ជនរងគ្រោះម៉ាក OPPO A3S ត្រូវបានជនសង្ស័យបណ្តោះឲ្យបក្ខពួកយកទៅបាត់ស្រមោល។
សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
តាមសម្តីរបស់ជនរងគ្រោះបានរៀបរាប់ឲ្យដឹងថាមុនពេលកើតហេតុរូបគាត់ជាអ្នករត់កង់បីឥណ្ឌា ត្រូវបានជនសង្ស័យខាងលើបានហៅឌុបចេញពីមុខវត្តសន្សំកុសល ក្នុងគោលបំណងមកផ្សារឃ្លាំងរំសែវដើម្បីមកយកលុយបន្ថែម ទៀត ដែលជនសង្ស័យនោះបានយកម៉ូតូមកបញ្ចាំដោយអ្នកបញ្ចាំមិនឲ្យលុយថែម ក៏ប្រើល្បិចខ្ចីទូរស័ព្ឌនិយាយ រួចហើយហៅគាត់ដឹកមកកុងស៊ីគាប់គោព្រោះផ្ទះជនសង្ស័យនៅទីនោះដើម្បីយកលុយឲ្យគាត់ ខណៈពេលមកដល់ជនសង្ស័យបានខ្ចីទូរសព្ទ័របស់គាត់ម៉ាកOPOPតេម្តងទៀត ស្រាប់តែយកទូរសព្ទ័របស់គាត់រត់ចូលតាមផ្លូូវតូចគាត់ក៏ទុកកង់បីឥណ្ឌាចោលរត់ដេញតាមតែរត់មិនទាន់គាត់ក៏ជិះកង់បីរបស់គាត់មកក្រៅផ្លូវ២១៧ពីកើតទៅលិច គោលបំណងទៅផ្ទះជួលរបស់គាត់នៅលូប្រាំវិញ ខណៈពេលនោះក៏ស្រាប់តែឃើញជនសង្ស័យដែលយក ទូរសព្ទ័ របស់គាត់រត់គាត់ក៏ចុះពីកង់បីស្រែកចោរៗ លឺដល់ប្រជាពរដ្ឋជួយចាប់ស្វាមគមន៏ម្នាក់ មួយដៃមួយជើង ឡើងទ្រោមខ្លួនរួចប្រគល់ឲ្យសមត្ថកិច្ចតែម្ដង។

មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
បច្ចុប្បន្ន ជនសង្ស័យរួមទាំងជនរងគ្រោះសមត្ថកិច្ច បាន នាំទៅប៉ុស្តិ៏ នគរបាលរដ្ឋបាល បឹងសាឡាង ដាក់ ពាក្យបណ្ដឹងដើម្បីសាកសួរនិងកសាងសំណុំរឿងបញ្ជូនខ្លួនទៅអធិការដ្ឋានខណ្ឌទួលគោក បន្តតាមនិតិវិធីនៃច្បាប់៕
យកម៉ូតូទៅបញ្ចាំយកលុយលេងល្បែង អស់ពីខ្លួន បែកគំនិតលួចទូរសព្ទ័អ្នក រត់កង់បីម្ចាស់តាមទាន់ចាប់ប្រគល់ឲ្យសមត្ថកិច្ច យកម៉ូតូទៅបញ្ចាំយកលុយលេងល្បែង អស់ពីខ្លួន បែកគំនិតលួចទូរសព្ទ័អ្នក រត់កង់បីម្ចាស់តាមទាន់ចាប់ប្រគល់ឲ្យសមត្ថកិច្ច Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:39:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.