មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

សង្ស័សស្រវឹងស្រា បើករថយន្តបុក្បាលនាគពុះចែកទ្រូងផ្លូវ បាក់អស់មួយកង់ ទុករថយន្តចោលរត់គេចខ្លួនបាត់

ភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹងស្រា បើករថយន្តតូយូតាព្រូសមួយគ្រឿង ទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបាក់អស់មួយកង់ រថយន្តបង្កខូចខាតផ្នែកខាងមុខយ៉ាងដំណំទៅមុខលែងរួច។

មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៤០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១១ នឹង ១០នាទីយប់ ថ្ងៃទី ២៤ ខែ កក្តដា ឆ្នាំ ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវម៉ៅសេទុង កែងផ្លូវ ១៩៩ ក្នុងសង្កាត់ទួលស្វាយព្រៃទី ២ ខណ្ឌចំការមន។

សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសម្នាក់ បើករថយន្តតូយូតាព្រូស ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AJ-5972 តាមបណ្តោយផ្លូវម៉ៅសេទុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុខាងលើ ផ្លូវបែកជាបួនកែងនឹងផ្លូវ ១៩៩ បានរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលអោយក្បាលនាគពុះចែកទ្រូងផ្លូវបាក់អស់មួយកង់ ចំណែករថយន្តបង្កខ្ទេចផ្នែកខាងមុខខាងឆ្វេងទៅមុខលែងរួច ភ្លាមៗនោះម្ចាស់រថយន្តឃើញសភាពមិនស្រួល បានទុករថយន្តចោល រួចគេចខ្លួនពីកន្លែងកើតហេតុបាត់ស្រមោល។

មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែង យករថយន្តបង្កទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ រងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕
សង្ស័សស្រវឹងស្រា បើករថយន្តបុក្បាលនាគពុះចែកទ្រូងផ្លូវ បាក់អស់មួយកង់ ទុករថយន្តចោលរត់គេចខ្លួនបាត់ សង្ស័សស្រវឹងស្រា បើករថយន្តបុក្បាលនាគពុះចែកទ្រូងផ្លូវ បាក់អស់មួយកង់ ទុករថយន្តចោលរត់គេចខ្លួនបាត់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:54:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.