មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ជិះម៉ូតូបញ្ច្រាស់ទិសចរាចរណ៍ ទៅបុកម៉ូតូមួយគ្រឿងទៀតសន្លប់ស្តូកពីរនាក់

ភ្នំពេញ៖ បុរសម្នាក់ជិះមួយគ្រឿងបញ្ច្រាស់ទិសចរាចរណ៍ បានជ្រុលទៅបុកម៉ូតូមួយគ្រឿងបញ្ច្រាស់ទិសដៅគ្នាពេញទំហឹងបណ្តាលឲ្យសន្លប់ស្តូកស្តឹងទាំងពីរនាក់។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០ នឹង ១០នាទីយប់ ថ្ងៃទី ២៩ ខែ កក្តដា ឆ្នាំ ២០១៩ ស្ថិតនៅចំណុចមុខ ក្លឹបកម្សាន្ត ស៉្បាយឌើ តាមបណ្តោយផ្លូវវ៉េងស្រេង ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យ។
មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៤០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ ស៊េរី ០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1M-1440 ទិសដៅពីកើតទៅលិចបញ្ច្រាស់ទិសដៅចរាចរណ៍ ខណៈមកដល់ចំណុចកើតហេតុខាងលើ បានជ្រុលទៅបុកជាមួយម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីមសង់ស៊េរី ០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HO-8987 ជិះដោយបុរសម្នាក់បញ្ច្រាស់ទិសដៅគ្នា ពីលិចទៅកើតពេញទំហឹង បណ្តាលភាគីទាំងសងខាងសន្លប់ស្តូកស្តឹង នៅកន្លែងកើតហេតុ ភ្លាមៗនោះក៏មានរថយន្តសង្គ្រោះបន្ទាន់មន្ទីរពេទ្យសួគា៌ បានបើកមកដល់ ស្រាប់តែខាងភាគីម៉ូតូសង់ ០១៩ បើកត្រូវទិសដៅចរាចរណ៍ងើបឡើងវិញ ចំណែកខាងភាគីម៉ូតូសង់ ០១៨ បើកបញ្ច្រាស់ទិសចរាចរណ៍ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅង្គ្រោះភ្លាមៗ។
សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
ក្រោយកើតហេតុសមត្ថកិច្ខមូលដ្ឋានបាន ចុះមកធ្វើការវាស់វែងយកម៉ូតូទាំងពីរគ្រឿងទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋចោមចៅទី១ បណ្តោះអាសន្ន រងចាំធ្វើការដោះស្រាយគ្នាទៅពេលក្រោយ៕

មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ជិះម៉ូតូបញ្ច្រាស់ទិសចរាចរណ៍ ទៅបុកម៉ូតូមួយគ្រឿងទៀតសន្លប់ស្តូកពីរនាក់ ជិះម៉ូតូបញ្ច្រាស់ទិសចរាចរណ៍ ទៅបុកម៉ូតូមួយគ្រឿងទៀតសន្លប់ស្តូកពីរនាក់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:16:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.