មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

នារីវ័យក្មេងម្នាក់ បើករថយន្តទំនើបបុករះម៉ូតូ និងត្រីចក្រយានយន្ត របួសធ្ងន់ស្រាល ២នាក់ រួចបន្តបុកជាមួយបង្គោលភ្លើងបាក់អស់មួយដើមទៅមុខលែងរួច

ភ្នំពេញ​៖ នារីវ័យក្មេងម្នាក់​ បេីករថយន្ត Mazda ក្នុងល្បឿនលឿន​ ខណះដល់ផ្លូវបំបែកជាបួនជាន់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុកម៉ូតូ​ហុងដាឌ្រីម​មួយគ្រឿង​ បោកផ្ទប់កង់បីឥណ្ឌា​ទៀត បណ្ដាលឲ្យមនុស្ស២នាក់រងរបួសធ្ងន់និងស្រាល​ ហេីយរថយន្តមិនទាន់អស់ល្បឿន​ ​បានបន្តទៅបុកបង្គោលភ្លេីងបំភ្លឺផ្លូវបាក់អស់មួយដេីមទៀត​ ។

មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៤០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩យប់ ថ្ងៃទី២៨​ ខែកក្កដា​ ២០១៩ នៅត្រង់ចំណុចមុខក្រុមហ៊ុនលក់​រថយន្ត​ Mercedez​ ផ្លូវ៦០ម៉ែត្រ​ កែងផ្លូវ៣០ម៉ែត្រ​ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ ។

សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
តាមប្រភពព័ត៌មានពីកន្លែងបានឲ្យដឹងថា​ នៅមុនពេលកេីតហេតុ​ គេបានឃេីញយុវជនម្នាក់​ បេីកម៉ូតូមួយគ្រឿង​ ម៉ាក​ហុងដាឌ្រីម​(Honda Dream)​ ពណ៍ខ្មៅ​ (បាក់ស្លាកលេខបាត់រកមិនឃេីញ)​ បានធ្វេីដំណេីរតាមផ្លូវ៦០ម៉ែត្រ ទិសដៅពីត្បូងទៅជេីង​ ក្នុងល្បឿនលឿន​ល្មម​ លុះមកដល់ចំណុចកេីតហេតុ​ បានបន្ថយល្បឿន​ ខណៈមាន​កង់បីឥណ្ឌាមួយគ្រឿង​ បម្រុងបេីកឆ្លងផ្លូវពីកេីតទៅលិច​ ស្រាប់តែមានរថយន្ត​ស៊េរីទំនេីបមួយគ្រឿង​ ម៉ាក Mazda CX-5 ពណ៍ស​ ពាក់ស្លាកលេខភ្នំពេញ​ 2AD-7243 បេីកបរដោយ​នារីវ័យក្មេងម្នាក់​ ធ្វេីដំណេីរតាមផ្លូវ៦០ម៉ែត្រ​ ស្របទិសគ្នាជាមួយម៉ូតូរងគ្រោះ ក្នុងល្បឿនលឿន​​ ដោយខ្វះការប្រុងប្រយ័ត្ន​ជាន់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុកម៉ូតូ​ពីក្រោយពេញទំហឹង​ ធ្លាក់ម្ចាស់ម៉ូតូ​អូសបោកនឹងថ្នល់​ រងរបួសធ្ងន់​ ចំណែកឯម៉ូតូខ្ទាតបោកផ្ទប់​កង់បីឥណ្ឌាមួយគ្រឿង​ ពណ៍ស​ ពាក់ស្លាកលេខភ្នំពេញ​ 1HU-7016 បណ្ដាលឲ្យ​រងការខូចខាតទាំងពីរគ្រឿង​ ហេីយរថយន្តមិនទាន់អស់ល្បឿន​ ក៏បន្តទៅបុកផ្ទប់ជាប់បង្គោលភ្លេីងបំភ្លឺផ្លូវ​ពេញទំហឹង​ បណ្ដាលឲ្យ​បាក់បង្គោលភ្លេីងអស់មួយដេីម​ បេីកទៅមុខលែងរួច​ បង្កការភ្ញាក់ផ្អេីលដល់បងប្អូនប្រជាពលរដ្ឋ​ដែលធ្វេីដំណេីរឆ្លងកាត់បានរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកជួយអន្តរាគមន៍ភ្លាមៗ។

មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ក្រោយពីកើតហេតុ​ កម្លាំងល្បាតប៉ុស្តិ៍ចាក់អង្រែក្រោម​ បានឃាត់ខ្លួននារីវ័យក្មេងខាងលើយកទៅសាកសួរនៅប៉ុស្ដិ៍ រួចរាយការណ៍​ប្រាប់សមត្ថកិច្ចជំនាញ​ ចុះមកធ្វេីការវាស់វែង​ និងស្ទូចយករថយន្តបង្ក​ រួមទាំង​មធ្យោបាយ​ខូចខាត​ពីរគ្រឿងទៀត យកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក​ នៃស្នងការនគរបាលរាជធានីភ្នំពេញ​ ដេីម្បីរងចាំធ្វេីការដោះស្រាយគ្នា​ និងសងការខូចខាតបង្គោលភ្លេីងបំភ្លឺផ្លូវ​ ដែលជាសម្បតិ្តរដ្ឋ តាមច្បាប់ផងដែរ៕
នារីវ័យក្មេងម្នាក់ បើករថយន្តទំនើបបុករះម៉ូតូ និងត្រីចក្រយានយន្ត របួសធ្ងន់ស្រាល ២នាក់ រួចបន្តបុកជាមួយបង្គោលភ្លើងបាក់អស់មួយដើមទៅមុខលែងរួច នារីវ័យក្មេងម្នាក់ បើករថយន្តទំនើបបុករះម៉ូតូ និងត្រីចក្រយានយន្ត របួសធ្ងន់ស្រាល ២នាក់ រួចបន្តបុកជាមួយបង្គោលភ្លើងបាក់អស់មួយដើមទៅមុខលែងរួច Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:48:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.