មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

សង្ស័យស្រវឹងស្រា ជិះម៉ូតូឌុបគ្នាបញ្ច្រាស់ផ្លូវចរាចរណ៍ ជ្រុលទៅបុកម៉ូតូមួយគ្រឿងពេញទំហឹង របួសធ្ងន់-ស្រាល៤នាក់

ភ្នំពេញ៖ បុរសពីរនាក់សង្ស័យស្រវឹងស្រាជិះម៉ូតូធំមួយគ្រឿងបញ្ច្រស់ផ្លូវចរាចរណ៍ក្នុងល្បឿនលឿនបានជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតជិះដោយប្រុសស្រីពីរនាក់ពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់ស្រាលទាំងសងខាង៤នាក់។

មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៤០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧និង៤០នាទីយប់ថ្ងៃទី២៧ខែកក្តដាឆ្នាំ២០១៩ស្ថិតនៅចំណុចមុខ ខារ៉ាអូខេហេវិន តាមបណ្តោយផ្លូវ១៩៨៦ ក្នុងសង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ។

សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាកXR ពណ៌ខៀវ-លាយស ពាក់ស្លាកលេខ ភ្នំពេញ 1O-3739 ធ្វើដំណើរទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនដោយបញ្ច្រាស់ផ្លូវចរាចរណ៍ ខណៈមកដល់ចំណុចកើតហេតុខាងលើ បានជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតម៉ាកឌ្រីមសង់ស៊េរី ០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត 1H-3800 ជិះដោយបុរសម្នាក់រួមដំណើរ និងនារីម្នាក់ទៀតបញ្ច្រាស់ទិសដៅគ្នាពីកើតទៅលិចពេញទំហឹងបណ្តាលភាគីខាងម៉ូតូសង់រងរបួសបុរសជាបើកបរដាក់ដៃឆ្វេងម្ខាងចំណែកនារីអ្នករួចដំណើររងរបួសមុខមាត់តិចតួច។រីឯខាងភាគីម៉ូតូធំដេកស្តូកស្តឹងម្នាក់និងម្នាក់ទៀតរងរបួសស្រាល។

មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ក្រោយកើតហេតុអ្នករងរបួសធ្ងន់ត្រូវរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះភ្លាមៗចំណែកម៉ូតូទាំងពីរកគ្រឿងសមត្ថកិច្ខធ្វើការវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខរងចាំធ្វើដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕
សង្ស័យស្រវឹងស្រា ជិះម៉ូតូឌុបគ្នាបញ្ច្រាស់ផ្លូវចរាចរណ៍ ជ្រុលទៅបុកម៉ូតូមួយគ្រឿងពេញទំហឹង របួសធ្ងន់-ស្រាល៤នាក់ សង្ស័យស្រវឹងស្រា ជិះម៉ូតូឌុបគ្នាបញ្ច្រាស់ផ្លូវចរាចរណ៍ ជ្រុលទៅបុកម៉ូតូមួយគ្រឿងពេញទំហឹង របួសធ្ងន់-ស្រាល៤នាក់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:53:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.