មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

កំពុងតែបើកបុកម៉ូតូ ត្រូវរថយន្តមិនស្គាល់ម៉ាកបុកពីក្រោយ រួចកិនបុរសបែកក្បាលធ្លាយខួម្នាក់ស្លាប់ភ្លាមៗ

ភ្នំពេញ៖ បុុរសម្នាក់បានបាត់បង់ជីវិតចោលប្រពន្ធនិងកូនតូចឲ្យនៅកំព្រា បន្ទាប់ពីមានរថយន្តមួយគ្រឿងមិនចាំម៉ាកបានបុកពីក្រោយរួចកិន និងព្យាយាមបន្ថែមល្បឿនបើកគេចបាត់ស្រមោល។

មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៤០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ហេតុការណ៏គ្រោះថ្នាក់ចរាចរណ៏នេះកើតឡើងនៅវេលាម៉ោង ៩ នឹង ១០នាទីយប់ ថ្ងៃទី ២៧ ខែ កក្ដដា ឆ្នាំ ២០១៩ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ ២ ចំណុចខាងកើត ប្រហែល១៥០ម៉ែត្រជិតរង្វង់មូលក្បាលថ្នល់ដីក្រហម ក្នុងសង្កាត់ព្រែកកំពិស ខណ្ឌដង្កោ។ សពជនរងគ្រោះមានឈ្មោះចំណាន វណ្ដេត ភេទប្រុសអាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបធ្វើការធានាគា មានស្រុកកំណើត ភូមិស្រែព្រៃ ឃុំភូមិធំ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូឌ្រីមសង់ ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1CF 6601ធ្វើដំណើរក្នុុង ទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែមានរថយន្តមិនចាំម៉ាកធ្វើដំណើរស្របគ្នាមកពីក្រោយបុកហើយកិនចំក្បាលធ្លាយខួរស្លាប់មួយរំពេច ចោលប្រពន្ធកូន តូចឲ្យនៅកំព្រា រួច រថយន្តបើកបន្ថែមល្បឿនគេចបាត់ស្រមោល។

មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ក្រោយកើតហេតុសមត្ថកិច្ចជំនាញខណ្ឌចុះវាស់វែងនិងធ្វើកំណត់ហេតុប្រគល់សពឲ្យសាច់ញ្ញាតិយកទៅតម្កល់ទុក នៅវត្តស្រែព្រៃ ធ្វើបុណ្យតាមប្រពៃណី ចំណែកម៉ូតូរងគ្រោះសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌដង្កោរងចាំក្រុមគ្រួសារយកឯកសារមកផ្ទៀងផ្ទាត់និងប្រគល់ជូនវិញ។
កំពុងតែបើកបុកម៉ូតូ ត្រូវរថយន្តមិនស្គាល់ម៉ាកបុកពីក្រោយ រួចកិនបុរសបែកក្បាលធ្លាយខួម្នាក់ស្លាប់ភ្លាមៗ កំពុងតែបើកបុកម៉ូតូ ត្រូវរថយន្តមិនស្គាល់ម៉ាកបុកពីក្រោយ រួចកិនបុរសបែកក្បាលធ្លាយខួម្នាក់ស្លាប់ភ្លាមៗ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:39:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.