មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បុរស ២នាក់ ស្រវឹងស្រា បើករុឺម៉កម៉ូតូបញ្ច្រាស់ផ្លូវចរាចរណ៍ រួចស្រែកថាចោរៗ ទៅបុកអ្នកជិះម៉ូតូ របួសធ្ងន់ម្នាក់ ឯរុឺម៉កក្រឡាប់

ភ្នំពេញ៖ បុរស២នាក់ស្រវឹងស្រា បើករុឺម៉កម៉ូតូបញ្ច្រាស់ផ្លូវចរាចរណ៍ ហើយស្រែកថាចោរៗបង្កការភ្ញាក់ដល់អ្នកដំណើរ និងសមត្ថកិច្ច រួចជ្រុលមកបុកបុរសម្នាក់ពេញទំហឹងរងរបួសធ្ងន់ ហើយត្រូវបានរថយន្តសាមុយដឹកបញ្ចូនទៅកាន់មន្ទីពេទ្យភ្លាមៗ និងបណ្ដាលឲ្យរុឺម៉កក្រឡាប់ផ្ងាជើង កាលពីវេលាម៉ោង១១ នឹង១៥នាទីយប់ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចមុខអតីតគណៈបក្សសង្គ្រោះជាតិ តាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៤០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរស ២នាក់ ដែលមានស្ថានភាពស្រវឹងស្រាជាខ្លាំង បានបើករុឺម៉កម៉ូតូតាមបណ្ដោយផ្លូវជាតិលេខ២ទាំងបញ្ច្រាស់ទិសដៅចរាចរណ៍ ហើយស្រែកថាចោរៗ រួចក៏បានបុកម៉ូតូមួយគ្រឿងម៉ាក SUZUKI ស្មាក់រេវ៉ូ ពណ៌ក្រហម ពាក់ស្លាកលេខ ព្រះសីហនុ 1C-3127 ដែលជិះដោយបុរសម្នាក់កំពុងធ្វើដំណើរតាមផ្លូវ ចំប្រឆិតចំហៀងពេញទំហឹង បណ្ដាលឲ្យម្ចាស់ម៉ូតូដួលរងរបួសធ្ងន់ ចំណែករុឺម៉កម៉ូតូខាងលើ ក៏បានរេចង្កូតទៅមុខបន្តិចក្រឡាប់ផ្ងារជើងម្ខាងធ្វើឲ្យអ្នកបើកបរនិងអ្នករួមដំណើររងរបួសស្រាល ។
សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
ក្រោយកើតហេតុ បុរសរងគ្រោះម្ចាស់ម៉ូតូស្មាក់ ត្រូវបានប្រជាពលរដ្ឋទាក់ទងទៅរថយន្តសាមុយឲ្យចុះមកដឹក យកទៅមន្ទីពេទ្យដើម្បីជួយសង្គ្រោះជីវិត ។ ចំណែកបុរស២នាក់ភាគីខាងរុឺម៉កម៉ូតូខាងលើ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនដើម្បីសួរនាំ និងធ្វើការវាស់វែងយករុឺម៉កម៉ូតូ និងម៉ូតូរងគ្រោះ យកទៅរក្សាទុក រង់ចាំដោះស្រាយតាមនីតិវិធី ៕

មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
បុរស ២នាក់ ស្រវឹងស្រា បើករុឺម៉កម៉ូតូបញ្ច្រាស់ផ្លូវចរាចរណ៍ រួចស្រែកថាចោរៗ ទៅបុកអ្នកជិះម៉ូតូ របួសធ្ងន់ម្នាក់ ឯរុឺម៉កក្រឡាប់ បុរស ២នាក់ ស្រវឹងស្រា បើករុឺម៉កម៉ូតូបញ្ច្រាស់ផ្លូវចរាចរណ៍ រួចស្រែកថាចោរៗ ទៅបុកអ្នកជិះម៉ូតូ របួសធ្ងន់ម្នាក់ ឯរុឺម៉កក្រឡាប់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:11:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.