មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បើករថយន្តបត់ត្រឡប់ក្រោយ ត្រូវម៉ូតូបុកផ្ទប់ជាប់របួសធ្ងន់ពីរនាក់

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តតូយូតាព្រូសមួយគ្រឿងបត់ត្រឡប់ក្រោយខ្វះការប្រុងប្រយ័ត្ន ត្រូវបានយុវជនពីរនាក់ ជិះម៉ូតូលឿនចាប់ហ្វ្រាំងមិនទាន់បុកពេញទំហឹង ផ្ទប់ជាប់គ្នារបណ្តាលឲ្យរងរបួសធ្ងន់ទាំងពីរនាក់។

មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៤០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ហេតុការណ៍នេះកើតឡើងកាពីវេលាម៉ោង ១ យប់រំងអាធ្រាត្រ ឈានចូលថ្ងៃទី ៣០ ខែ កក្តដា ឆ្នាំ ២០១៩ ស្ថិតចំណុចមុខការ៉ាស់សាំងតូតាល់​ តាមបណ្តោយផ្លូវសហពន្ធ័រុស្ស៊ី ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិសែនជ័យ។

សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសម្នាក់ បើករថយន្តមួយគ្រឿងម៉ាកតូយូតាព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AX-0626 ទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ បានបត់ឆ្វេងដៃបំណងត្រឡប់ក្រោយទៅទិសខាងលិចវិញ ក៏មានយុវជនពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ ស៊េរី ០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1K-3200 ធ្វើដំណើរបញ្ច្រាស់ទិសដៅពីកើតទៅលិច ចាប់ហ្វ្រាំងមិនទាន់ជ្រុលបុកចំហៀងរថយន្តខាងមុខផ្នែកខាងស្តាំ ពេញទំហឹង បណ្តាលអោយម៉ូតូផ្ទប់ជាប់ជាមួយរថយន្ត និងរងបូសធ្ងន់ទាំងពីរនាក់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះភ្លាមៗ ចំណែកម្ចាស់រថយន្តបានគេចខ្លួនចេញពីកន្លែងកើតហេតុបាត់។

មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ក្រោយកើតហេតុសមត្ថកិច្ខមូលដ្ឋានបានចុះមកដល់ ទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ខណ្ឌពោធិសែនជ័យ រងចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕
បើករថយន្តបត់ត្រឡប់ក្រោយ ត្រូវម៉ូតូបុកផ្ទប់ជាប់របួសធ្ងន់ពីរនាក់ បើករថយន្តបត់ត្រឡប់ក្រោយ ត្រូវម៉ូតូបុកផ្ទប់ជាប់របួសធ្ងន់ពីរនាក់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:31:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.