មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ស្រវឹងស្រាបើករថយន្តទៅបុករថយន្តមួយគ្រឿងទៀតពីរលើក តាំងពីខណ្ឌពោធិសែនជ័យ បើករត់ ម្ចាស់រងគ្រោះដេញចាប់បាន នៅខណ្ឌមានជ័យ

ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាធ្លាក់ភ្នែកបើករថយន្ត ឡិចសុីសRX300មួយគ្រឿងទៅបុករថយន្តមួយគ្រឿងទៀតពីរលើកមិនឈប់ដោះស្រាយម្ចាស់រថយន្តរងគ្រោះដេញចាប់បានមកវិញប្រគល់ជូនសមត្ថកិច្ច។

មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៤០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០យប់ថ្ងៃទី២៨ខែកក្តដាឆ្នាំ២០១៩ស្ថិតនៅចំណុចមុខ ប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាប១ តាមបណ្តោយផ្លូវសហពន្ធ័រុស្សី ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
តាមប្រភពពីម្ចាស់រថយន្តរងគ្រោះបានឲ្យដឹងថាមុនកើតហេតុរូបគាត់មានគ្នាពីរនាក់បើករថយន្តមួយគ្រឿងម៉ាក soion ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 2Q-8393 ទើបនិងចេញពីខួបកំណើតគេមួយកន្លែង ទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតក៍មានរថយន្តមួយគ្រឿងម៉ាកឡិចសុីស RX-300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AK-0917 បើកបរដោយបុរសម្នាក់រួមដំណើរជាមួប្រពន្ធ និងកូនជាលក្ខណៈគ្រួសារ ដោយស្រវឹងស្រាជោក មកពីក្រោយបានជ្រុល ទៅបុកចំកញ្ចក់មើលក្រោយខាងមុខផ្នែកខាងស្តាំបណ្តាលឲ្យបាក់រួចរថយន្តបង្កមិនបានឈប់សដោះស្រាយនោះទេ បានព្យាយាមបើករត់រហូត ភ្លាមៗនោះរូបគាត់ជនរងគ្រោះបានបើករថយន្ត ដេញតាមពីរក្រោយ ហូតមកពាក់កណ្តាលផ្លូវត្រូវបានរថយន្តបង្ក មកបុកមួយលើកទៀតចំទ្វាររថយន្តខាងមុខផ្នែកខាងឆ្វេងបណ្តាលឲ្យកំពិតរួចក៏បានបើករត់បន្តទៀតត្រូវបានរូបគាត់បើកដេញរហូតមកដល់ចំណុចវត្តសាមគ្គីរង្សី​ តាមបណ្តោយផ្លូវ ៣៧១ ក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យទើបចាប់រថយន្តបងនោះបានរួចប្រគល់ជូនសមត្ថកិច្ខមូលដ្ឋានភ្លាមៗ។

មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ក្រោយកើតហេតុសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋស្ទឹងមានជ័យ៣ បានប្រគល់រថយន្តទាំងពីរគ្រឿងទៅឲ្យសមត្ថកិច្ចជំនាញខណ្ឌពោធិសែនជ័យធ្វើការវាស់វែងយកទៅរក្សាទុកដើម្បីធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕
ស្រវឹងស្រាបើករថយន្តទៅបុករថយន្តមួយគ្រឿងទៀតពីរលើក តាំងពីខណ្ឌពោធិសែនជ័យ បើករត់ ម្ចាស់រងគ្រោះដេញចាប់បាន នៅខណ្ឌមានជ័យ ស្រវឹងស្រាបើករថយន្តទៅបុករថយន្តមួយគ្រឿងទៀតពីរលើក តាំងពីខណ្ឌពោធិសែនជ័យ បើករត់ ម្ចាស់រងគ្រោះដេញចាប់បាន នៅខណ្ឌមានជ័យ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:25:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.