មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

នារីរូបស្រស់ម្នាក់ស្រវឹងស្រា បើករថយន្តទៅបុកជាមួយរថយន្តមួយគ្រឿងទៀត នៅស្តុបបែកជាបួន ខូចខាតទាំងសងខាង

ភ្នំពេញ៖ រថយន្តម៉ាកកាមរីហាយប្រីតមួយគ្រឿង បើកបរដោយនារីរូបស្រស់ម្នាក់ដែលស្រវឹងស្រា បានជ្រុលទៅបុករថយន្តមួយគ្រឿងទៀតម៉ាកតូយូតាព្រូស បើកបរដោយបុរសម្នាក់ បណ្ដាលឲ្យរេចង្កូត ខ្ទាតទៅចិញ្ចេីមផ្លូវបុកបង្គោលស្លាកសញ្ញាបង្ហាញផ្លូវបាក់១ដេីម និងផ្ទប់ជាមួយដេីមឈេីទៅមុខលែងរួច ។

មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៤០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ហេតុការណ៍គ្រោះថ្នាក់ចរាចណ៍នេះបានកេីតឡេីងកាលវេលា ១ នឹង ៣០នាទីរំលងអាធ្រាត ឈានចូលថ្ងៃ សុក្រ ទី ១៩ ខែ កក្កដា ឆ្នាំ ២០១៩ នៅចំណុខផ្លូវព្រះមុនីវង្ស កែងផ្លូវ ៣១០ ស្ថិតក្នុងសង្កាត់បឹងកេងកង ៣ ខណ្ឌបឹងកេងកង។

សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់បេីករថយន្ត ម៉ាក Pruis ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2R-8857 ធ្វើដំណើរតាមបណ្ដោយផ្លូវ៣១០ ទិសដៅពីកេីតទៅលិច ខណៈមកដល់ចំណុចភ្លេីងស្តុបកែងនឹងផ្លូវព្រះមុនីវង្ស ក៏ឆ្លងផ្លូវទាំងមិនបន្ថយល្បឿន ស្រាប់តែត្រូវរថយន្តម៉ាក Camery ហាយប្រ៊ីក ពណ៌ស ពាក់ស្លាក ភ្នំពេញ 2R-9345 បើកបរដោយនារីរូបស្រស់ម្នាក់ មានស្ថានភាពស្រវឹងស្រា ចំពីចំហៀងពេញទំហឹង ធ្វើឲ្យរថយន្តព្រូសរេចង្កូតទៅចិញ្ចេីមផ្លូវបុកនឹងបង្គោលស្លាកសញ្ញាបង្ហាញផ្លូវរបស់រដ្ឋបាក់ដល់គល់អស់១ដើម និងផ្ទប់ជាមួយដេីមឈេីទៅមុខលែងរួច ។

មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ក្នុងហេតុការណ៍ខាងលើនេះ មិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសនោះឡើយ តែក្រោយកេីតហេតុភាគីទាំងសងខាងបានជជែកគ្នាឡើងតឹងសសៃ-ក ផ្អើលដល់អ្នកធ្វើដំណើរ និងសមត្ថកិច្ចមូលដ្ឋានចុះមកឃាត់ បន្ទាប់មកសមត្ថកិច្ចជំនាញក៏បានធ្វេីការវាស់វែងយករថយ្តទាំងពីរ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជេីងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ ៕
នារីរូបស្រស់ម្នាក់ស្រវឹងស្រា បើករថយន្តទៅបុកជាមួយរថយន្តមួយគ្រឿងទៀត នៅស្តុបបែកជាបួន ខូចខាតទាំងសងខាង នារីរូបស្រស់ម្នាក់ស្រវឹងស្រា បើករថយន្តទៅបុកជាមួយរថយន្តមួយគ្រឿងទៀត នៅស្តុបបែកជាបួន ខូចខាតទាំងសងខាង Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:43:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.