មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

សាហាវណាស់! រថយន្តដឹកហ្គាសក្រុមហ៊ុនតេលា បើកបុកម៉ូតូមន្ត្រីនគរបាលម្នាក់ មិនស្លាប់ រយ៉ែថយក្រោយកិនឲ្យស្លាប់

ភ្នំពេញ​៖​ បុរសម្នាក់ជានគរបាលរងប៉ុស្តិ៍ខ្វាវ​ ស្រុុកសំរោង ត្រូវបាន​រថយន្តដឹកហ្គាសរបស់ក្រុមហ៊ុនតេលា បេីកបុកម៉ូតូហេីយ ថយកិនបណ្តាលអោយស្លាប់ភ្លាមៗ យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង ៧ នឹង ១០នាទីយប់ ថ្ងៃទី ១៩ ខែ កក្កដា ឆ្នាំ ២០១៩ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ ៣ ភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល ។

មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៤០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
សព តាមការពិនិត្យ លើឯកសារ អត្តសញ្ញណប័ណ្ណ នៅជាប់តាមខ្លួន មានឈ្មោះ យឹង សឹង ភេទប្រុស អាយុ ៥១ឆ្នាំ ជាមន្ត្រីនគរបាល អនុប្រធានប៉ុស្តិ៍ខ្វាវ ស្រុកសំរោង មានទីលំនៅភូមិកន្សោមខ្លែង ឃុំជម្រះពេន ស្រុកសំរោង ខេត្តតាកែវ។

សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
តាមសាក្សីនៅកន្លែងកេីតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញជនរងគ្រោះជាមន្ត្រីនគរបាលជិះម៉ូតូម៉ាកស្មាស ពណ៌ខ្មៅ​ ពាក់ស្លាកលេខ នគរបាល 1-5071​ តាមបណ្តោយផ្លូវជាតិលេខ ៣ ក្នុងទិសដៅពីជេីងទៅត្បូង ខណៈមកដល់ចំណុចកេីតហេតុ មានរថយន្តដឹកហ្គាសរបស់ក្រុមហ៊ុនតេលា​ ធ្វេីដំណេីរមកពីក្រោយក្នុងល្បឿនយ៉ាងលឿន បុកម៉ូតូជនរងគ្រោះពីក្រោយ បណ្តាលអោយរងរបួសធ្ងន់ ភ្លាមៗនោះរថយន្តបង្កបានថយរថយន្តមកកិនបន្ថែម ទេីបជនរងគ្រោះស្លាប់យ៉ាងអាណោចអាធម័។

មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ក្រោយកេីតហេតុតៃកុងរថយន្តបង្ក ចុះពីលេីរថយន្តគេចខ្លួនបាត់ បន្សល់ទុករថយន្តនៅកន្លែងកេីតហេតុ ត្រូវបានសមត្ថកិច្ចមូលដ្ឋាន ទំនាក់ទំនងទៅជំនាញមកធ្វេីការវាស់វែងយកទៅរក្សាទុកនៅការិតាល័យចរាចរណ៍ជេីងគោក រាជធានីភ្នំពេញ រងចាំដោះស្រាយតាមច្បាប់ ចំណែកសពត្រូវបាននគរបាលទំនាក់ទំនង រកសាច់ញាតិមកទទួលយកទៅធ្វេីបុណ្យតាមប្រពៃណីនៅស្រុកកំណេីត៕
សាហាវណាស់! រថយន្តដឹកហ្គាសក្រុមហ៊ុនតេលា បើកបុកម៉ូតូមន្ត្រីនគរបាលម្នាក់ មិនស្លាប់ រយ៉ែថយក្រោយកិនឲ្យស្លាប់ សាហាវណាស់! រថយន្តដឹកហ្គាសក្រុមហ៊ុនតេលា បើកបុកម៉ូតូមន្ត្រីនគរបាលម្នាក់ មិនស្លាប់ រយ៉ែថយក្រោយកិនឲ្យស្លាប់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:08:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.