មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ស្រីស្អាត បើករថយន្តឡិចសុីស 330 បុកក្បាលនាគពុះចែកទ្រូងផ្លូវ បាក់អស់ ២កង់ រថយន្តគងពីលើជាប់ទៅមុខលែងរួច

ភ្នំពេញ៖ នារីរូបស្រស់ម្នាក់ រួមដំណើរនិងនារីម្នាក់ទៀត បើករថយន្តឡិចសុីសមួយគ្រឿង ជ្រុលបុកក្បាលនាគពុះចែកទ្រូងផ្លូវបាក់អស់ ២កង់ រថយន្តហោះគងជាប់ពីលើទ្រូងផ្លូវទៅមុខលែងរួច សំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។
loading...

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១២ នឹង ២០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ២០១៩ ស្ថិតនៅចំណុចមុខផ្សារដេប៉ូ តាមបណ្តោយផ្លូវ ២១៥ ក្នុងសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក ។

សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញនារីរូបស្រស់ម្នាក់ រួមដំណើរនិងនារីម្នាក់ទៀត បើករថយន្តឡិចសុីស RX-330 មួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AK-5806 ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតមកខាងឆ្វេងដៃ ជ្រុលទៅបុកក្បាលនាគពុះចែកទ្រូវផ្លូវពេញទំហឹង បណ្តាលអោយបាក់អស់ចំនួន ២កង់ រថយន្តបង្កហោះគងពីលើទ្រូងផ្លូវកល់ជាប់ទៅមុខលែងរួច ចំណែកអ្នកបើកបរ និងរួមដំណើរបានគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។

មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរពណ៍ផ្លូវគោក រាជធានីភ្នំពេញ រងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕
ស្រីស្អាត បើករថយន្តឡិចសុីស 330 បុកក្បាលនាគពុះចែកទ្រូងផ្លូវ បាក់អស់ ២កង់ រថយន្តគងពីលើជាប់ទៅមុខលែងរួច ស្រីស្អាត បើករថយន្តឡិចសុីស 330 បុកក្បាលនាគពុះចែកទ្រូងផ្លូវ បាក់អស់ ២កង់ រថយន្តគងពីលើជាប់ទៅមុខលែងរួច Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:27:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.