មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

សង្ស័យងោកមួយភាំងបើក រថយន្តកុងតឺន័រ បុករថយន្តឡិចសុីស 570 ឈប់ស្តុប ពីក្រោយ រងការខូចខាតយ៉ាងដំណំ

ភ្នំពេញ៖ យុវជនម្នាក់សង្ស័យងោកមួយភាំង បើករថយន្តកុងតឺន័រមួយគ្រឿង ជ្រុលទៅបុករថយន្តឡិចសុីស 570 ពីក្រោយ ខណៈឈប់ចាំភ្លើងស្តុបពេញទំហឹង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ សំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។

មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៤០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១១ នឹង ៤០នាទីយប់ ថ្ងៃទី ១០ ខែ សីហា ឆ្នាំ ២០១៩ ស្ថិតនៅចំណុចក្រោយស្ពានអាកាសផ្សារដីហុយ តាមបណ្តោយផ្លូវភ្នំពេញហាណូយ កែងផ្លូវសហពន្ធ័រុស្ស៊ី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តឡិចសុីស LX-570 មួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AK-9938 តាមបណ្តោយផ្លូវភ្នំពេញហាណូយ ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើ ឈប់រងចាំភ្លើងស្តុប ខណៈភ្លើងក្រហម ស្រាប់តែមានរថយន្តកុងតឺន័រមួយគ្រឿងម៉ាក FUSO ក្បាលពណ៌ខៀវលាយបៃតង ពាក់ស្លាកលេខ ភ្នំពេញ 3E-7518 បើកបរដោយយុវជនម្នាក់ ស្របទិសដៅគ្នាមកពីក្រោយ បុកចំផ្នែកខាងក្រោយពេញទំហឹង បណ្តាលឲ្យរថយន្តឡិចសុីស 570 ខូចខាតយ៉ាងដំណំ ចំណែករថយន្តកុងតឺន័រខូចខាតផ្នែកខាងមុខខាងស្តាំ។

មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ក្រោយកើតហេតុសមត្ថកិច្ខមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនង ទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿង ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ រងចាំធ្វើការដោះ ស្រាយគ្នាទៅតាមផ្លូវច្បាប់៕
សង្ស័យងោកមួយភាំងបើក រថយន្តកុងតឺន័រ បុករថយន្តឡិចសុីស 570 ឈប់ស្តុប ពីក្រោយ រងការខូចខាតយ៉ាងដំណំ សង្ស័យងោកមួយភាំងបើក រថយន្តកុងតឺន័រ បុករថយន្តឡិចសុីស 570 ឈប់ស្តុប ពីក្រោយ រងការខូចខាតយ៉ាងដំណំ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:40:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.