មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

អតីតដីឡូត៍នេសាទជិត ១ម៉ឺន ហិកតា នៅខេត្តកណ្ដាល ត្រូវក្រុមឈ្មួញរំលោភយកជាបន្តបន្ទាប់!

(កណ្ដាល)៖ បន្ទាប់ពីរាជរដ្ឋាភិបាលបានចេញអនុក្រឹត្យលុបឡូត៍នេសាទ ទូទាំងប្រទេស លែងឲ្យឈ្មួញឬថៅកែធ្វើអាជីវកម្មផ្ដាច់មុខ ដើម្បីទុកឲ្យពលរដ្ឋនៅតាមភូមិឃុំ ធ្វើការនេសាទ ជាលក្ខណៈគ្រួសារ នោះមក គេសង្កេតឃើញថា៖ នៅឆ្នាំដំបូងទទួលបានការគាំទ្រពីពលរដ្ឋយ៉ាងពេញទំហឹង ប៉ុន្តែមួយរយៈចុងក្រោយនេះ ស្របពេលតម្លៃអលចនទ្រព្យឡើងខ្ពស់ នាយទុន និងក្រុមឈ្មួញ ឧកញ៉ា មួយចំនួន បានឆ្លៀតឱកាសរំលោភយកដីអតីតឡូត៍ នេសាទទាំងនោះជាបន្តបន្ទាប់ ធ្វើឲ្យពលរដ្ឋខកចិត្ត និងភិតភ័យពីការបាត់បង់ដី កន្លែងធ្លាប់អាស្រ័យ ជីវៈចម្រុះជម្រកត្រីពងកូន ដោយរិៈគន់មកលើអាជ្ញាធរជាខ្លាំង!។
មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៤០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ជាក់ស្ដែងឈ្មួញបានរំលោភយកដីអតីតឡូត៍នេសាទ លេខ៣ លេខ៤ លេខ៥ លេខ៦ លេខ៧ លេខ៨ លេខ៩ លេខ១០ និងលេខ១១ សរុបជិត១០,០០០ហិកតា នៅខេត្តកណ្ដាល ដើម្បីយកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន ដោយក្រុមឈ្មួញបានយកពលរដ្ឋធ្វើជាខែល ឲ្យឈរឈ្មោះលក់ដីអតីតឡូត៍ទាំងនោះ ក្នុងនោះគេឲ្យពលរដ្ឋកាន់អត្តសញ្ញាណប័ណ្ណ មកកត់ឈ្មោះ រួចថតទទួលលុយ ក្នុងម្នាក់បានចាប់ពី១០០$ទៅ៣០០$ ទាំងដែលពលរដ្ឋគ្មានដីនៅតំបន់ឡូត៍នេសាទឡើយ។
អាស្រ័យហេតុនេះសូមលោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាល! លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ! និងលោក លឹម គានហោ !ក៏ដូចជាក្រសួងពាក់ព័ន្ធមេត្តាមានវិធានការទប់ស្កាប់និងដកហូតដីទាំងនោះទុកជាសម្បត្តិរដ្ឋវិញផង!
សេចក្ដីរាយការណ៍បានឲ្យក្រុមសារព័ត៌មាន ដឹងថា៖ ដីអតីតឡូនេសាទចាប់ពីឡូត៍លេខ៣ដល់ឡូត៍លេខ១១នោះ គឺនៅក្នុងភូមិសាស្ត្រ ស្រុកកៀនស្វាយ ស្រុកលើកដែក ស្រុកកោះធំ និងស្រុកស្អាង ខេត្តកណ្តាល ត្រូវបានក្រុមឈ្មួញបានរំលោភយកជាបន្តបន្ទាប់ប្រាកដមែន ដោយដាក់គ្រឿងចក្រឈូសឆាយ លើកទំនប់ព័ទ្ធយកជាហូរហែ ខ្លះលក់ដូរជាន់គ្នាពីរទៅបីដងក៏មាន ឯខ្លះទៀតបានគ្រប់គ្រងយូហើយដែរ និងខ្លះទឹមចាប់ផ្ដើមគ្រប់គ្រងឈូសឆាយរំលោភយកបណ្ដើរៗ។
សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
ជាក់ស្ដែងដីអតីតឡូត៍នេសាទលេខ៦ស្ទួន នៅឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្ដាល ត្រូវឈ្មួញមានឥទ្ធិពលកំពុងដាក់គ្រឿងចក្រជិត១០គ្រឿង លើកទំនប់ព័ទ្ធយកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួនយ៉ាងអនាធិបតេយ្យ ដោយពុំមានការហាមឃាត់ ពីមន្ត្រីជំនាញនិងអាជ្ញាធរសោះឡើយ ជាហេតុនាំឲ្យឈ្មួញបន្តជីកកាយរាល់ថ្ងៃលើកទំនប់វ៉ាត់ អស់ជាង១០០០ហិកតា ខណៈដីអតីតឡូត៍នេសាទ មួយចំនួនទៀតត្រូវក្រុមឈ្មួញអង្កន់គ្រប់គ្រង រំលោភយករួចជាស្រេច។
ជាមួយគ្នានោះពលរដ្ឋ នៅស្រុកលើកដែក បានប្រាប់សារព័ត៌យើង ថា៖ដីឡូត៍លេខ៦នេះ ក្រោយរដ្ឋាភិបាលចេញអនុក្រឹត្យលុបចោលមក គឺពួកគាត់តែងតែអាស្រ័យផលនេសាទជាហូរហែខួបប្រាំងខួបវស្សា ប៉ុន្តែឥឡូវបែរជាធ្លាក់លើដៃឈ្មួញ គេមកលើកទំនប់ព័ទ្ធយកបែបនេះ គឺពួកគាត់ចប់ហើយ តើថ្ងៃក្រោយពួកគាត់សង្ឃឹមអ្វីទៀត?
ប្រភពមួយទៀតបានឲ្យដឹងថា៖ ដីអតីតឡូត៍នេសាទទាំងនោះ ដើមចមដំបូងកាលឆ្នាំ២០០៨ ឈ្មួញបានប្រើមធ្យោបាយ ធ្វើជាទិញលក់ផ្ទាល់ជាមួយពលរដ្ឋដោយមានការសម្របសម្រួល បើកភ្លើងខៀវពីអាជ្ញាធរ ប៉ុន្តែពុំមានចុះហត្ថលេខាលើលិខិតទិញលក់ឡើយ គឺទទួលលុយថតរូប ពេលនោះគេប្រមូលពលរដ្ឋឲ្យលុយម្នាក់៣០$ លុះក្រោយមកទៀតស្រាប់តែចេញមុខឈ្មួញថ្មីទៀត ដោយឲ្យពលរដ្ឋម្នាក់៥០$ រហូតដល់អំឡុងឆ្នាំ២០១៥ មានឈ្មួញដើរប្រមូលនិងបំផុសបំផុលពលរដ្ឋ ឲ្យឈរឈ្មោះលក់ដីឡូត៍ទៀត និងតម្រូវឲ្យកាន់អត្តសញ្ញាណប័ណ្ណមកកត់ឈ្មោះ ទទួលលុយថតរូប ក្នុងម្នាក់បានចាប់ពី២០០$ទៅ៣០០$ ទាំងដែលមិនដឹងដីនៅឯណាទេ? ពោលគឺ ឈ្មួញយកឯកសារទិញលក់ទាំងនោះ ដើម្បីធ្វើជាសំអាងក្នុងការរំលោភយកដីបឹងអតីតឡូត៍នេសាទលេខ៦ស្ទួន ក៏ដូចជាឡូត៍ដទៃដែរ។
មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
សេចក្ដីរាយការបន្ថែមថា៖ រាល់ការទិញលក់នេះ គឺនៅតែបន្តមកដល់បច្ចុប្បន្ន នៅឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្ដាល ដោយទិញបណ្ដើរគ្រឿងចក្រលើកទំនប់ព័ទ្ធយកបណ្ដើរ ពលរដ្ឋបានបង្ហើបថា៖ ឈ្មួញដែលឈរជើងទិញដីនៅតំបន់បឹងឡូត៍លេខ៦ គឺជាលោក ងី សារី មេឃុំព្រែកទន្លាប់ តែម្ដង គ្រាន់តែលោកមេឃុំ មិនធ្វើផ្ទាល់ខ្លួនឯងទេ ដោយប្រើបក្ខពួកដៃជើងលោកឲ្យបំផុសបំផុល កសិករមកឈរឈ្មោះលក់ ខណៈលោកមេឃុំ ជាអ្នករៀបចំដីបឹងទាំងនោះឲ្យទៅអ្នកមានលុយ លើសជាងនេះទៅទៀតលោកមេឃុំ មានគ្រឿងចក្រខ្លួនឯងស្រាប់ ក្នុងការលើកទំនប់វ៉ាត់យកដីតាមតម្រូវការថៅកែ។
ពលរដ្ឋនៅខេត្តកណ្ដាលថ្លែងថា៖ ដីអតីតឡូត៍នេសាទ លេខ៣ លេខ៤ លេខ៥ លេខ៦ លេខ៧ លេខ៨ លេខ៩ លេខ១០ និងលេខ១១ នៅក្នុងភូមិសាស្ត្រ ស្រុកកៀនស្វាយ ស្រុកលើកដែក ស្រុកកោះធំ និងស្រុកស្អាង ខេត្តកណ្ដាល បើសរុបទំហំជិត១០០០០ហិកតា បច្ចុប្បន្ន ត្រូវឈ្មួញគ្រប់គ្រងរំលោភយកស្ទើរគ្មានសល់ ក្នុងនោះឡូត៍លេខ៦ គ្រឿងចក្រកំពុងព័ទ្ធយករាល់ថ្ងៃ ប៉ុន្តែអាជ្ញាធរ ហាក់ត្រូវថ្នាំសណ្ដំរបស់ឈ្មួញ មើលមិនឃើញស្ដាប់មិនឮអ្វីទាំងអស់ រាល់សកម្មភាពខាងលើ។
ឆ្លើយតបនឹងការលើលោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹកនិងឧតុនិយម បានថ្លែងថា៖ លោកមិនបានដឹងទេ សូមសួរទៅខាងក្រសួងកសិកម្ម ចំណែកលោក ចាន់ ហេង អ្នកនាំពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានថ្លែងប្រាប់ សារព័ត៌នៅព្រឹកថ្ងៃទី ០៩ ខែ សីហា ឆ្នាំ ២០១៩ នេះថា ករណីឈូសឆាយទាំងដីបឹងនុងលោកពុំបានដឹងទេ សូមសួរទៅខាងជលផល ចំណែកលោក អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃអគ្គនាយកដ្ឋានជលផល មិនបានបកស្រាយទេនៅព្រឹកទី០៩ខែសីហាឆ្នាំ២០១៩នេះ ព្រោះទូរស័ព្ទចូលហើយលោកចុចបិទ! រីឯលោក ចាប ច័ន្ទវិទ្យា អភិបាលស្រុកលើកដែក ក៏ពុំបានធ្វើការបកស្រាយដែរ ព្រោះទូរស័ព្ទចូលហើយលោកមិនទទួល។
សកម្មភាពខាងលើ សបញ្ជាក់ឲ្យឃើញថា! អនុក្រឹត្យ រំសាយលុបឡូត៍នេសាទ ធ្វើឲ្យឈ្មួញអ្នកមានលុយឆ្លៀតឱកាស កេងចំណេញរំលោភយកដីរដ្ឋយ៉ាងពេញបន្ទុក បណ្ដាលឲ្យ សារាចរ របស់លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ លេខ១០៩ ចុះថ្ងៃទី១៦ខែមករាឆ្នាំ២០១៩ ដែលបានតម្រូវអភិបាលរាជធានី ខេត្ត និងជាប្រធានគណកម្មការគ្រប់គ្រងដីរដ្ឋថ្នាក់រាជធានីខេត្ត៖ មានវិធានការជួយពង្រឹងការគ្រប់គ្រងថែរក្សាដីរដ្ឋនោះ គឺគ្មានប្រសិទ្ធភាពទាល់តែសោះ សម្រាប់ខេត្តកណ្ដាល៕ គីមហៀប
អតីតដីឡូត៍នេសាទជិត ១ម៉ឺន ហិកតា នៅខេត្តកណ្ដាល ត្រូវក្រុមឈ្មួញរំលោភយកជាបន្តបន្ទាប់! អតីតដីឡូត៍នេសាទជិត ១ម៉ឺន ហិកតា នៅខេត្តកណ្ដាល ត្រូវក្រុមឈ្មួញរំលោភយកជាបន្តបន្ទាប់! Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 8:12:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.