មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បើករថយន្តក្រឡុកសុីម៉ងត៍ ងោកមួយភាំង ជ្រុលទៅបុកបង្កាន់ដៃស្ពានអាកាសផ្សារដីហុយ រងការខូចខាតយ៉ាងដំណំ

ភ្នំពេញ៖ យុវជនម្នាក់បើករថយន្តក្រឡុកសុីម៉ងត៍មួយគ្រឿង ងោកមួយភាំង ជ្រុលចង្កូតទៅបុកបង្កាន់ដៃស្ពានអាកាសផ្សារដីហុយពេញញទំហឹង បណ្តាលអោយរថយន្តខូចខាតផ្នែកខាងមុខ យ៉ាងដំណំ ទៅមុខលែងរួច ចំណែកបង្កាន់ដៃស្ពានរងកាខូចខាតប្រេះបែក សំណាងល្អអ្នកបើកបរមិនមានរងរបួស។

មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៤០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ហេតការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៣ ទៀបភ្លឺ ឈានចូលថ្ងៃទី ១៧ ខែ សីហា ឆ្នាំ ២០១៩ ស្ថិតនៅចំណុចគល់ស្ពានអាកាសផ្សារដីហុយ ផ្នែកខាងលិច តាមបណ្តោយផ្លូវសហពន្ធ័រុស្ស៊ី ក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ។

សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
តាមប្រភពពីអ្នកបើកបររថយន្តមានឲ្យដឹងថា មុនកើតហេតុ រូបគាត់បានបើករថយន្តក្រឡុកសុីម៉ងត៍មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 5A-2651 ចេញពីម្តុំទំនប់កប់ស្រូវ គោលបំណងយកចាក់បេតុងនៅក្រុមហ៊ុនប៊ូយ៉ុងនៅម្តុំមន្ទីររ៉ូយ៉ាល់ តាមបណ្តោយផ្លូវសហពន្ធ័រុស្ស៊ី ទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុខាងលើ រូបគាត់បានងោកមួយភាំង ជ្រុលទៅបុកបង្កាត់ដៃស្ពានពេញទំហឹង បណ្តាលឲ្យរថយន្តខ្ទេចផ្នែកខាងមុខ ផ្ទប់ជាប់ទៅមុខលែងរួច និងរងរការខូចខាតប្រេះបែកបង្កាន់ស្ពានតិចតួច។

មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ រងចាំដោះស្រាយគ្មាទៅតាមផ្លូវច្បាប់៕
បើករថយន្តក្រឡុកសុីម៉ងត៍ ងោកមួយភាំង ជ្រុលទៅបុកបង្កាន់ដៃស្ពានអាកាសផ្សារដីហុយ រងការខូចខាតយ៉ាងដំណំ បើករថយន្តក្រឡុកសុីម៉ងត៍ ងោកមួយភាំង ជ្រុលទៅបុកបង្កាន់ដៃស្ពានអាកាសផ្សារដីហុយ រងការខូចខាតយ៉ាងដំណំ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:10:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.