មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

នគរបាល៉ុស្តិ៍បឹងទំពុនទី ១ ឃាត់ខ្លួនជនសង្ស័យ ៣នាក់ ករណីលួចត្រីចក្រយានយន្ត មុខក្លឹបប៊្លូឡាញ

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្ដិ៍ រដ្ឋបាលបឹងទំពុនទី ១ នៃអធិការដ្ឋាននគរបាល ខណ្ឌមាជ័យ ធ្វើការឃាត់ខ្លួនជនសង្ស័យ ៣នាក់ បន្ទាប់ពីពួកគេរួមគំនិតគ្នា ធ្វើសកម្មភាពលួចត្រីចក្រយានយន្ត មិនបានសម្រេច កាលពីវេលាម៉ោង ២ នឹង ២០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី ១៧ ខែ សីហា ឆ្នាំ ២០១៩ ត្រង់ចំណុចមុខក្លឹបប៊្លូឡាញ តាមបណ្ដោយផ្លូវលេខ ២៧១ ស្ថិតក្នុងសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ។

មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៤០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ជនសង្ស័យទាំង ៣នាក់ ខាងលើរួមមាន៖ ទី១ ឈ្មោះ សម្បត្តិ ភេទ ប្រុស អាយុ ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅស្រុកស្អាង ខេត្តកណ្ដាល ។ ទី២ឈ្មោះ កែវ សុធី ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅស្រុកស្អាង ខេត្តកណ្ដាល និងទី៣ ឈ្មោះ ថុល លីឆេង ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ។

សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
ចំណែកជនរងគ្រោះមានឈ្មោះ រតនា ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរ ត្រីចក្រយានយន្ត ពាក់ស្លាកលេខ ភ្នំពេញ 1HJ-8465 ស្នាក់នៅភូមិអក្សរ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។
តាមសម្ដីជនរងគ្រោះ ជាអ្នករត់ត្រីចក្រយានយន្ត ដែលនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុខកើតហេតុ គេសង្កេតឃើញ ជនសង្ស័យ ៣នាក់ ខាងលើ បានដើរមកក្បែរត្រីចក្រយានយន្ត របស់ជនរងគ្រោះ ដោយមាន ២នាក់ ធ្វើអង្គុយក្បែរ និងម្នាក់ទៀតធ្វើសកម្មផ្ដាច់ប្រព័ន្ធភ្លើងបំណងលួច បន្ទាប់មក ក៏មានអ្នករត់ត្រីចក្រយានយន្តដូចគ្នាឃើញសកម្មភាពជនសង្ស័យខាងលើមិនល្អ ក៏ធ្វើការសួរនាំពួកគេ តែពួកគេបាននាំគ្នារត់គេចខ្លួន ទើបអ្នកឃើញហេតុការណ៍ និងសមត្ថកិច្ចសហការគ្នាដេញចាប់ខ្លួនបានទាំង ៣នាក់។

មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ក្រោយពីឃាត់ខ្លួនជនសង្ស័យខាងលើបានភ្លាមៗ សមត្ថកិច្ចមូលដ្ឋានបាននាំពួកគេទៅកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាល បឹងទំពុនទី ១ ដើម្បីធ្វើការសាកសួរ និងកសាងសុំណុំរឿងបញ្ចូនទៅអធិការដ្ឋាននគរបាល ខណ្ឌមានជ័យ ចាត់ការបន្តតាមនីតិវិធី ៕
នគរបាល៉ុស្តិ៍បឹងទំពុនទី ១ ឃាត់ខ្លួនជនសង្ស័យ ៣នាក់ ករណីលួចត្រីចក្រយានយន្ត មុខក្លឹបប៊្លូឡាញ នគរបាល៉ុស្តិ៍បឹងទំពុនទី ១ ឃាត់ខ្លួនជនសង្ស័យ ៣នាក់ ករណីលួចត្រីចក្រយានយន្ត មុខក្លឹបប៊្លូឡាញ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:40:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.