មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

យុវជនម្នាក់ជិះម៉ូតូគេចពីទឹកដក់តាមចិញ្ចើមផ្លូវ ដួលចូលកង់រថយន្តដឹកទំនិញធុនធំកិនបែកខ្លួួនជាពីរ

ភ្នំពេញ៖ យុវជនម្នាក់ជិះម៉ូតូPCXមួយគ្រឿងគេចពីទឹកដក់នៅតាមចិញ្ចើមផ្លូវបណ្តាលដួលចូលកង់ក្រោយ រថយន្តហុីយ៉ាន់ដាយដឹកទំនិញធុនធំមួយគ្រឿងកិនបែកខ្លួនជាពីស្លាប់យ៉ាងអាណោចអាធ័ម។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២០និង២០នាទីថ្ងៃទី២ខែសីហាឆ្នាំ២០១៩ ស្ថិតនៅចំណុចមុខ ក្រុមហ៊ុនភេសជ្ជះ កូកាកូឡា តាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែង់វ រាជធានីភ្នំពេញ។
មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៤០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ជនរងគ្រោះ(ស្លាប់)មានឈ្នោះទៀ ថៃសំណាង ភេទប្រុស អាយុ២០ឆ្នាំ មុខរបរលក់ទូរសព្ទ័ ស្នាក់នៅក្បែរស្ថានីយ៍ទូរទស្សន៍CTN ភូមិមិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ មានស្រុកកំណើត ភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគីរីសាគរ ខេត្តកោះកុង។
សមត្ថកិច្ខប្រាប់ឲ្យដឹងថាមុនកើតហេតុកម្លាំងសមត្ថកិច្ខកំពុងដាក់គោលដៅរឹតបណ្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនៅក្បែរចំណុចកើតហេតុខាងលើខណៈនោះក៏ឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកPCXពណ៌សពាក់ពាក់ស្លាកលេខភ្នំពេញ1GT-9941ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៥ទិសដៅពីត្បូងទៅជើងដោយមិនមានពាក់មួយសុវត្ថិភាពជិះមកចូលក្នុងដោលដៅកម្លាំងសមត្ថកិច្ចកំពុងរឹតបណ្តឹងច្បាប់ចរាចរណ៍ភ្លាមនោះកម្លាំងសមត្ថកិច្ចបានហៅជនរងគ្រោះឲ្យឈប់ដើម្បីធ្វើការណែនាំនិងតម្រូវឲ្យពាក់មួសុវត្ថិភាពទើបអាចបន្តដំណើរទៅមុខទៀតបានបន្ទាប់ពីសមត្ថកិច្ខបានណែនាំរួចជនរងគ្រោះក៍បានបន្តដំណើរទៅមុខទៀតបំណងទៅកន្លែងស្នាក់នៅ។
សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
តាមប្រភពពីពីប្រជាពលរដ្ឋឃើញហេតុការបានឲ្យដឹងថាគេឃើញជនរងគ្រោះជិះម៉ូតូមកដល់ចំណុចកើតហេតុបានគេចពីទឹកដែលដក់នៅតាមចិញ្ចើមផ្លូវក្រោយពីមេឃភ្លៀវរួច បណ្តាលដួលចូកង់ រថយន្តហុីយ៉ាន់ដាយដឹកទំនិញធុនធំមួយគ្រឿងក្បាលពណ៌សពាក់ស្លាកលេខព្រះសីហនុ3A-7645បើកមកពីក្រោយកិនចំកង់ខាងស្តាំផ្នែកខាងក្រោយបណ្តាលឲ្យ ជនរងគ្រោះបែកខ្លួនជាពីស្លាប់និងកន្លែងកើតហេតុយ៉ាងអាណោចអាធម៌។ភ្លាមៗនោះតៃកុងរថយន្តបានរត់គេចខ្លួនបាត់សមត្ថកិច្ខចាប់បានព្រូរថយន្តម្នាក់យកមកសួនាំប៉ុស្តិ័នគរបាលឬស្សីកែវ។

មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោ កស្នងការាជធានីភ្នំពេញរងចាំធ្វើកាដោះស្រាយគ្នាទៅតាមផ្លូវច្បាប់។ដោយឡែកសពជនរងគ្រោះសមត្ថកិច្ខធ្វើកំណតហេតុរួចប្រគល់ជូនសាចមញាត្តិយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕
យុវជនម្នាក់ជិះម៉ូតូគេចពីទឹកដក់តាមចិញ្ចើមផ្លូវ ដួលចូលកង់រថយន្តដឹកទំនិញធុនធំកិនបែកខ្លួួនជាពីរ យុវជនម្នាក់ជិះម៉ូតូគេចពីទឹកដក់តាមចិញ្ចើមផ្លូវ ដួលចូលកង់រថយន្តដឹកទំនិញធុនធំកិនបែកខ្លួួនជាពីរ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:59:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.