មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បើករថយន្តបត់ឆ្វេងមិនប្រយ័ត្ន ជ្រុលទៅបុករថយន្តពីរគ្រឿងបន្តគ្នា ផ្ទុះហិង្សា ផ្អើលសមត្ថកិច្ចខណ្ឌសែនសុខ

ភ្នំពេញ៖ បុរសម្នាក់រួចដំណើរនិងបុរសម្នាក់បើករថយន្ត ឡិចសុីសទៅបុករថយន្តហាយឌ័រ រួចបន្តទៅបុករថយន្តសុីអវីមួយគ្រឿងទៀត ផ្ទុះហិង្សាដាក់គ្នាផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ខចុះអន្តរាគមន៍ កាលពីវេលាម៉ោង ១០ នឹង ៤០នាទីយប់ ថ្ងៃទី ១ ខែ សីហា ឆ្នាំ ២០១៩ ស្ថិតនៅចំណុចមុខ បូរីពិភពថ្មី តាមបណ្តោយផ្លូវឧកញ្ញាម៉ុងរិទ្ធី ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៤០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសម្នាក់រួមដំណើរ និងបុរសម្នាក់ទៀត បើករថយន្តឡិចសុីស RX-330 មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AX-4735 បានធ្វើដំណើរតាមបណ្តោយផ្លូវឧកញ្ញាម៉ុងរិទ្ធី ទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ បានបត់ឆ្វេងដៃបំណងត្រឡប់ក្រោយ ដោយខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលទៅបុករថយន្តហាយលេនឌ័រមួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AR-5404 បើកបរដោយបុរសម្នាក់ រួមដំណើរនិងបុរសម្នាក់ទៀត ស្របទិសដៅគ្នា ចំផ្នែកខាងមុខចំហៀងខាងស្តាំពេញទំហឹង បណ្តាលខូចខាតយ៉ាងដំណំ រួចរថយន្តបង្កបន្តទៅបុករថយន្តមួយគ្រឿងទៀតម៉ាកសុីអវី ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2C-5769 បើកបញ្ច្រាស់ទិសដៅគ្នាពីកើតទៅលិច ចំបញ្ឆិតផ្នែកខាងមុខផ្ទប់ជាប់គ្នា ទៅមុខលែងរួច ចំណែក រថយន្តទាំងបីគ្រឿង រងការខូចខតយ៉ាងដំណំដូចគ្នា ភ្លាមៗនោះភាគីទាំងសងខាងបានចេញពីរថយន្តរៀងៗខ្លួន បានផ្ទុះហិង្សាដាក់គ្នាមួយប្រាវ ធ្វើឲ្យផ្អើល ដល់អ្នកធ្វើដំណើរនៅតាមដងផ្លូវ និងសមត្ថកិច្ចមូលដ្ឋាន ព្រមទាំងជំនាញចុះមកអន្តរាគមន៍នៅកន្លែងកើតហេតុភ្លាមៗ។

មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងជំនាញបានឲ្យភាគីទាំងខាង ធ្វើការសម្របសម្រួលគ្នាអស់រយៈពេលជាង ១ម៉ោង ទើបត្រូវគ្នា ដោយភាគីរថយន្តឡិចសុីសចេញសំណងទៅឲ្យខាងរថយន្តហាយលេនឌ័រ ចំនួន ៥០០ដុល្លារ និងរថយន្តសុីអវីចំនួន ៦៥០ដុល្លារ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕

សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
បើករថយន្តបត់ឆ្វេងមិនប្រយ័ត្ន ជ្រុលទៅបុករថយន្តពីរគ្រឿងបន្តគ្នា ផ្ទុះហិង្សា ផ្អើលសមត្ថកិច្ចខណ្ឌសែនសុខ បើករថយន្តបត់ឆ្វេងមិនប្រយ័ត្ន ជ្រុលទៅបុករថយន្តពីរគ្រឿងបន្តគ្នា ផ្ទុះហិង្សា ផ្អើលសមត្ថកិច្ចខណ្ឌសែនសុខ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:25:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.