មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បើករថយន្តលឿនដូចហោះ ជ្រុលទៅបុកបុរសម្នាក់ពេញទំហឹង ផ្លោងជាច្រើនម៉ែត្រ ស្លាប់ភ្លាមៗនៅនឹងកន្លែង

ភ្នំពេញ៖ រថយន្តមិនស្គាល់ម៉ាកមួយគ្រឿង បើិកលឿនពេក ជ្រុលទៅបុកម៉ូតូយ៉ាងពេញទំហឹង បណ្តាលឲ្យផ្លោងជាច្រើនម៉ែត្រ បែកក្បាលបាក់ ក ស្លាប់បុរសម្នាក់ភ្លាមៗនៅកន្លែង រួចបើករត់បាត់ កាលពីវេលាម៉ោង ២ នឹង ១០ នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ២០១៩ នៅតាមបណ្ដោយផ្លូវលេខ ២៦១ កែងផ្លូវលេខ ១៥៦ ក្នុងសង្កាត់ទឹកល្អក់ ២ ខណ្ឌទួលគោក។
loading...
សពជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះថា សៀង ដារិទ្ធ ភេទ ប្រុស ជិះម៉ូតូម៉ាក ស៊ុយសុគីនិក ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ 1DE-4544 ។
តាមប្រភពព័ត៌មានពីអ្នកឃើញហេតុការណ៍នេះបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញ ជនរងគ្រោះជិះម៉ូតូម្នាក់ឯង តាមបណ្ដោយផ្លូវលេខ ១៥៦ ទិសដៅពីកើតទៅលិច ក្នុងល្បឿនល្មម ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿង មិនស្គាល់ម៉ាក បានធ្វើដំណើរតាមបណ្ដោយផ្លូវ ២៦១ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនយ៉ាងលឿនជ្រុលទៅបុកម៉ូតូជនរងគ្រោះ ចំពីចហៀងពេញទំហឹង បណ្ដាលឲ្យជនរងគ្រោះផ្លោងអូសជាង ៣០ម៉ែត្រ ស្លាប់ភ្លាមៗនៅកន្លែង រីឯម៉ូតូបានអូសជាង ៤០ម៉ែត្រ រងការខូចខាតយ៉ាងដំណំផងដែរ ។
សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
ក្រោយកើតហេតុភ្លាមៗ ភាគីរថយន្តបង្កមិនឈប់រង់ចាំទទួលខុសត្រូវនោះទេ គឺបានព្យាយាមបើកគេចខ្លួនបាត់ស្រមោល បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយទាក់ទងទៅសមត្ថកិច្ចជំនាញ ឲ្យមកធ្វើការវាស់វែងយកម៉ូតូជនរងគ្រោះទៅរក្សាទុក រង់ចាំប្រគល់ឲ្យទៅសាច់ញាតិនៅពេលក្រោយ។ រីឯសពជនរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ រួចដឹកយកទៅដម្កល់នៅវត្តទឹកថ្លា រង់ចាំស្រាវជ្រាវរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី​៕
បើករថយន្តលឿនដូចហោះ ជ្រុលទៅបុកបុរសម្នាក់ពេញទំហឹង ផ្លោងជាច្រើនម៉ែត្រ ស្លាប់ភ្លាមៗនៅនឹងកន្លែង បើករថយន្តលឿនដូចហោះ ជ្រុលទៅបុកបុរសម្នាក់ពេញទំហឹង ផ្លោងជាច្រើនម៉ែត្រ ស្លាប់ភ្លាមៗនៅនឹងកន្លែង Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:45:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.