មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

សមត្ថកិច្ចឃាត់ខ្លួនយុវជនម្នាក់ សង្ស័យឆក់ទូរស័ព្ទជនជាតិចិន

ភ្នំពេញ​៖​ យុវជនម្នាក់ត្រូវបាននគរបាលធ្វេីការឃាត់ខ្លួនយកទៅសួរនាំដោយសង្ស័យថាជាមុខសញ្ញាឆក់ទូរស័ព្ទរបស់ជនជាតិចិន។
ការឃាត់ខ្លួនយុវជនខាងលេីបានធ្វេីឡេីងកាលពីវេលា២និង២០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី៨ខែសីហា​ឆ្នាំ២០១៩​ នៅចំណុចមុខវត្តថាន់​ តាមបណ្តោយផ្លូវសុធារស់ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ខណ្ឌចំការមន។
ជនសង្ស័យឈ្មោះកង ឌីន​ណា​ ភេទប្រុសអាយុ២៣​ឆ្នាំមុខរបរជាងម៉ាស៊ីនត្រជាក់​ ស្នាក់នៅបន្ទប់ជួលមុខផ្សារអីអន​ ។ តាមសមត្ថកិច្ចបានឲ្យដឹងថាមុនពេលកេីតហេតុកម្លាំងល្បាតបានល្បាតក្នុងមូលដ្ឋានស្រាប់តែមានប្រជាពលរដ្ឋបានរាយការណ៍ប្រាប់ថា​ មានជនសង្ស័យម្នាក់ជិះម៉ូតូFino​ពណ៍ខ្មៅលាយស​ គ្នានស្លាកលេខបានធ្វេីសកម្មភាពឆក់ទូរស័ព្ទជនជាតិចិនបានសម្រេច។ ភ្លាមនោះកម្លាំងបានធ្វេីការប្រដេញឃាត់ខ្លួនបាននិងធ្វេីការឆែកឆេលេីដងខ្លួនឃេីញទូរស័ព្ទiPhone មួយគ្រឿងទេីបឃាត់យកទៅសួរនាំតែម្តង។
ក្រោយឃាត់ខ្លួនជនសង្ស័យបានឆ្លេីយថាខ្លួនមិនបានធ្វេីសកម្មភាពឆក់ទូរស័ព្ទនោះទេចំណែកទូរស័ព្ទនោះគឺមានជនជាតិចិនម្នាក់យកមកបញ្ចាំចំនួន២០$​ ។ ទោះជាយ៉ាងណានគរបាលធ្វេីការឃាត់ខ្លួនយុវជនខាងលេីបណ្តោះអាសន្នសិន៕
សមត្ថកិច្ចឃាត់ខ្លួនយុវជនម្នាក់ សង្ស័យឆក់ទូរស័ព្ទជនជាតិចិន សមត្ថកិច្ចឃាត់ខ្លួនយុវជនម្នាក់ សង្ស័យឆក់ទូរស័ព្ទជនជាតិចិន Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:33:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.