មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

សាហាវណាស់! ភ្លើងប្រចណ្ឌ ប្តីបាញ់ប្រហារប្រពន្ធជាច្រើនគ្រាប់ឲ្យរងរបួសធ្ងន់

ភ្នំពេញ៖ សាហាវណាស់ ដោយសាភ្លើងប្រចណ្ឌប្តីហ៊ានដកកាំភ្លើងបាញ់ប្រហា ទៅលើប្រពន្ធជាច្រើនគ្រាប់បណ្តាលឲ្យរងរបួសធ្ងន់រួចបើករថយន្តរត់ត្រូវបានកម្លាំងសមត្ថកិច្ខដេញចាប់បានមកវិញ។
ហេតុការណ៍បាញ់ប្រហា ទៅលើប្រពន្ធយ៉ាងសាហាវនេះកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី៧ខែសីហាឆ្នាំ២០១៩ស្ថិតនៅចំណុចអាហាដ្ឋាន(យីហោ ទីរ៉ានី)តាមផ្លូវរថភ្លើងកែងនិងផ្លូវ ភ្នំពេញហាណូយ ភូមិចុងខ្សាច់ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៤០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញប្តីប្រពីរនាក់កំពុងផឹកសុីស្រាប់តែមួយសន្ទុះក្រោយមក មិនថាមានរឿងអ្វីប្រពន្ធបានដើរចេញមកក្រៅស្រាប់តែប្តីបានដកកាំភ្លើងប្រហាជាច្រើនគ្រាប់បណ្តាលប្រពន្ធរងរបួសធ្ងន់រួចព្យាយាមបើករថយន្តរត់។

សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
តាមប្រភពពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថាប្តីប្រពន្ធពីរនាក់បានរៀបការជាមួយគ្នារយះពេល៥ឆ្មាំមកហើយនិងមានកូនពីរនាក់នៅក្នុងបន្ទុកដោយអ្មកទាំងពីររស់នៅឯខេត្តបន្ទាយមានជ័យដោយប្តីធ្វើជាទាហានក្រោយមកប្រពន្ធបានមករស់នៅភ្នំពេញរយះពេល៣ឆ្នាំដោយប្រកបមុខរបរជាអ្នកលក់ខោអាចំំណែកប្តី រស់នៅឯខេត្ត ក្នុងរយះពេល១ខែទើបប្តីមកជួបប្រពន្ធម្តង។ប្រភពបន្តទៀតថានៅថ្ងៃកើតហេតុជនដៃដល់ជាប្តីបានបើករថយន្តហាយលែនឌ័រមួយគ្រឿងពណ៌សពាក់ស្លាកលេខ បមានជ័យ2A-6753មកជួបប្រពន្ធនៅឯភ្នំពេញ ហើយខលហៅទៅប្រពន្ធមកសុីផឹកនៅហាងកើតហេតុខាងលើបន្ទាប់ពីសុីផឹ្រករួចហើយប្រពន្ធបានង់ដើរចេញក្រៅដោយភ្លើងប្រចណ្ឌជនដៃដល់ជា ប្តីបានដកកាំភ្លើងខ្លីម៉ាកK59បាញ់ប្រហាចំនួន ៨គ្រាប់ទៅលើប្រពន្ធ ត្រូវចំនួន៥គ្រាប់រងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅឯមន្ទីពេទ្យកាលម៉ែត្រភ្លាមៗចំណែកជនដៃដល់ជាប្តីបានបើករថយន្តរត់គេចខ្លួនតែត្រូវសមត្ថកិច្ចខណ្ឌសែនសុខដេញតាមចាប់រហូតមកដល់ចំណុចមុខបូរីហ្គ្រេនភ្នំពេញតាមបណ្តោយផ្លូវភ្នំពេញហាណូយ ក្នុងសង្កាត់ឃ្មួញ ត្រូវសមត្ថកិច្ចចាប់មានរួចបញ្ជូនខ្លួនមកអធិការដ្ឋាននគរបាលខណ្ឌសែនសុខភ្លាមៗ។
លោកវីរសេនីយ៍ឯក ហួរ ម៉ែងវ៉ាង បានបញ្ជាក់ប្រាប់ថា ករណីប្តីបាញ់ប្រហាប្រពន្ធជាច្រើនគ្រាប់បណ្តាលឲ្យរងរបួសធ្ងន់បណ្តាលមកពីរភ្លើងប្រចណ្ឌ។
មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
បច្ចុប្បន្នជនដៃដល់ជាប្តីសមត្ថកិច្ចកំពុងសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ។
សាហាវណាស់! ភ្លើងប្រចណ្ឌ ប្តីបាញ់ប្រហារប្រពន្ធជាច្រើនគ្រាប់ឲ្យរងរបួសធ្ងន់ សាហាវណាស់! ភ្លើងប្រចណ្ឌ ប្តីបាញ់ប្រហារប្រពន្ធជាច្រើនគ្រាប់ឲ្យរងរបួសធ្ងន់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:14:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.