មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បើករថយន្តកូរ៉េលឿនពេក ជ្រុលទៅបុករថយន្តកូរ៉ូឡា បោកផ្ទប់នឹងក្បាលនាគ ពុះចែកទ្រូង ផ្លូវបាក់អស់ ១កង់ ឯរថយន្ត ខូតខាតយ៉ាងដំណំ

ភ្នំពេញ៖ រថយន្តកូរ៉េមួយគ្រឿងបេីកបរក្នុងល្បឿនលឿនជ្រុលទៅបុករថយន្តកូរ៉ូឡា ទៅបោកផ្ទប់និង ក្បាលនាគទ្រូងពុះចែកផ្លូវបាក់អស់មួយកង់​ ឯរថយន្តបង្កខូចខាតយ៉ាងដំណំ​ ចំណែករថយន្តបង្កបានបេីកគេចបាត់ស្រមោល។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២រំលងអាធ្រាត្រឈានចូលថ្ងៃទី៧ខែសីហាឆ្នាំ២០១៩ស្ថិតនៅតាមបណ្តោយផ្លូវម៉ៅសេទុងកែងនិងផ្លូវកម្ពុជាក្រោមក្នុងសង្កាត់ទឹកល្អក់ទី១​ ខណ្ឌទួលគោក។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាឃើញបរថយន្តមួយគ្រឿង ម៉ាកកូរ៉ូឡាពណ៍សំបកឪឡឹក​ពាក់ស្លាក់លេខ​ ភ្នំពេញ.2N 3522បេីកបរដោយនារីម្នាក់​ រួមដំណើរមានគ្នាប្រុសស្រីចំនួន៣នាក់ តាមបណ្តោយផ្លូវកម្ពុជាក្រោម ទិសដៅពីកើតទៅកេីតខណះមកដល់ចំណុចកើតហេតុខាងលើផ្លូវបែកជាបួនកែងនិងផ្លូវម៉ៅសេទុង ក៏ត្រូវរថយន្តកូរ៉េមិនចាំស្លាក់លេខបេីកបរតាមបណ្ដោយផ្លូវម៉ៅសេទុងទិសដៅពីជើងទៅត្បូង ល្បឿនយ៉ាងលឿនបានជ្រុលទៅចំហៀងរថយន្តកូរ៉ូឡាខាងក្រោយផ្នែកខាងស្តាំ ពេញទំហឹងរួចបេីកបណ្តាលឲ្យរថយន្តកូរ៉ូឡា ផ្លោងទៅផ្ទប់ ក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលបាក់អស់១កង់នឹងរថយន្តនឹងរងការខូចខាតយ៉ាងដំណំ​ចំណែករថយន្តបង្កបើករត់គេចខ្លួនបាត់ស្រមោល។ (​ បញ្ចាក់ករណីគ្រោះថ្នាក់ចរាចរណ៍ខងលេីនេះមិនមានអ្នកណាម្នាក់រងរបួសឡេីយ​ )។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំដោះស្រាយទៅតាមនីតិវិធី៕
បើករថយន្តកូរ៉េលឿនពេក ជ្រុលទៅបុករថយន្តកូរ៉ូឡា បោកផ្ទប់នឹងក្បាលនាគ ពុះចែកទ្រូង ផ្លូវបាក់អស់ ១កង់ ឯរថយន្ត ខូតខាតយ៉ាងដំណំ បើករថយន្តកូរ៉េលឿនពេក ជ្រុលទៅបុករថយន្តកូរ៉ូឡា បោកផ្ទប់នឹងក្បាលនាគ ពុះចែកទ្រូង ផ្លូវបាក់អស់ ១កង់ ឯរថយន្ត ខូតខាតយ៉ាងដំណំ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:37:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.